Saturday, November 23, 2024
Latest:

អាជ្ញាធរជាតិអប្សរាបន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តជ្រុងពាយព្យ-APSARA National Authority restores Angkor Wat’s northwest embankment

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយព្យនៃប្រាសាទអង្គរវត្ត។ ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយព្យនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ ដែលអាចនឹងបញ្ចប់នៅចុងឆ្នាំ។

Share Post:

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងពាយព្យនេះ បានឱ្យដឹងថា ច្រាំងកសិន្ធុផ្នែកខាងលិចប្រាសាទអង្គរវត្តជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកអង្គុយផ្តិតយករូបភាពកំពូលប្រាំដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ។ ម្យ៉ាងទៀត បើសិនយើងជួសជុលរួចរាល់ធ្វើឱ្យច្រាំងកសិន្ធុកាន់តែមានភាពស្រស់ស្អាតទ្វេឡើង ។
លោកស្រីបន្តថា ការងារជំហានដំបូងក្រុមការងារបានធ្វើរួចរាល់ដូចជា៖ បិទទំនប់ សម្រង់ប្លង់ ពិនិត្យស្ថានភាពថ្មដែលជ្រុះធ្លាក់ចុះមកច្រាំង និងការរើថ្មដោយប្រើកៅឡាក់អូសថ្មពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ ដើម្បីយកទៅរក្សាទុកនៅទីធ្លារក្សាថ្ម លាងសម្អាត និងចុះបញ្ជីថ្ម។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុរអង្គរវត្តជ្រុងពាយព្យ បានប្រវែង១០០ម៉ែត្ររួចមកហើយ៕
អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន
….
APSARA National Authority restores Angkor Wat’s northwest embankment.
APSARA Authority has started the work to restore Angkor Wat’s northwest embankment and the restoration aims to enhance the value of the ancient structures and maintain the level of water in the moat.
Mrs.Nong Boravy, an archaeologist of the Department of Monuments and Archaeology Conservation of the APSARA National Authority, said Angkor Wat’s west embankment was a popular spot for tourists to sit down and take a picture of the Angkor Wat, so APSARA National Authority continues to restore 20 meters of Angkor Wat’s northwest embankment, which would be completed by the end of 2021.
Noted that from 2013 to 2020, APSARA National Authority has already restored 100 meters of Angkor Wat’s northwest embankment.
Article: Department of Communication
Photos: Hab Kim An

Share:

Facebook
Twitter
Pinterest
LinkedIn