Sunday, December 22, 2024
Latest:

សកម្មភាពការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរ-Water management activities in the Angkor site-19 October 2021

ប្រទេសកម្ពុជាយើងបានរងនូវសម្ពាធទាប បណ្តាលឱ្យមានភ្លៀងធ្លាក់ជាច្រើន។ តំបន់អង្គរក៏ទទួលបានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។ ការណ៍នេះ ធ្វើឱ្យបរិមាណទឹកដែលហូរពីភ្នំគូលែន និងផ្នែកខាងជើងមានការកើនឡើងខ្ពស់ដែលអាចបង្កជាទឹកជំនន់។ ប៉ុន្តែក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ពុំមានបញ្ហានោះទេព្រោះអាជ្ញាធរជាតិអប្សរាបានធ្វើការស្តារប្រព័ន្ធធារាសាស្រ្តបុរាណក្នុងតំបន់អង្គរឱ្យដំណើរការឡើងវិញ។

Share Post:

តាមរយៈការជួសជុលប្រព័ន្ធធារាសាស្រ្ដបុរាណទាំងនោះ ផ្តល់លទ្ធភាពឱ្យនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាមួយផ្នែក ប្រមូលទឹកទុកក្នុងអាងស្តុកទឹក ដូចជា ស្រះស្រង់ កសិន្ធុ បារាយណ៍ជាដើម និងមួយផ្នែងទៀតបញ្ជៀសទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងសៀមរាប។
ការប្រមូលទឹករក្សាទុកគឺដើម្បីការអភិរក្សប្រាសាទ ការប្រើប្រាស់ជាទឹកស្អាតក្នុងក្រុងសៀមរាប និងសម្រាប់វិស័យកសិកម្ម ក្នុងរដូវប្រាំងខាងមុខនេះ៕
….
Water management activities in the Angkor site
Cambodia has seen a lot of rain lately due low pressure. Angkor has also received a lot of rain. Thus, the water flowing from Phnom Kulen and the northern part have gethered the volume which could flood Siem Reap city. But, thank to the restoration of the ancient hydrolic networks in Angkor, iflooding was not the case.
By the Angkor hydraulic networks, the Department of Water Management of the APSARA National Authority, while most of the water were collected and stored in ancient reservoirs such as Srah Srang, moats, Barays, etc. the remaining were diverted Puok River, Preah Srok River, and Siem Reap River.
These water were being collcted for the preservation of the temples, the use of clean water in Siem Reap City, and for agriculture in the coming dry season.

Share:

Facebook
Twitter
Pinterest
LinkedIn