Saturday, May 18, 2024
Latest:

កូនឈើចម្រុះជាង៥ពាន់ដើមទៀត ត្រូវបានចែកជូនសាធារណជន-APSARA National Authority distributed more than 5000 mixed saplings to the public

កូនឈើចម្រុះចំនួន ៥,១១៤ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ កូនឈើទាំងនោះ ត្រូវបានប្រគេនជូនដល់ព្រះសង្ឃ ព្រមទាំងដល់សាធារណជន ដែលបានស្នើសុំយកទៅដាំនៅទីតាំងវត្តអារាម សាលារៀន ដីឯកជន និងទីតាំងផ្សេងៗទៀតទាំងក្នុងខេត្តសៀមរាប និងបណ្ដាខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ដើមឈើដែលផ្តល់ជូននៅពេលនោះរួមមាន៖
– ប្រគេទកូនឈើជូនព្រះគ្រូបញ្ញាសិរីញាណឥន្ទសី បឿត សុម៉ៅសុវណ្ណារ៉ា ចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន១,១៤០ដើម ដើម្បីយកទៅដាំបន្ថែមលំអក្នុងបរិវេណវត្តនេះ ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ឈើទាល៤០០ដើម រំដួល១០០ដើម ថ្កុល២០០ដើម ផ្ញៀវ១០០ដើម គូលែន១០០ដើម និងម៉ាក់ប្រាង៤០ដើម ។
– ប្រគេទកូនឈើជូនព្រះគ្រូបញ្ញាវិសាលវង្ស ឆយ រតនៈ គង់នៅវត្តព្រះឥន្ទកោសីយ៍ ចំនួន១,២០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យជប់រំដេង ស្ថិតក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងដាំលម្អសងខាងផ្លូវនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ៣០០ដើម និងរំដួល១០០ដើម។
– ផ្តល់កូនឈើជូនតំណាងវរៈសេនាតូចការពារអាកាសនៃយោធភូមិភាគទី៤ ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅបរិវេណកងអនុសេនាធំទី១ និងទី២ ស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និងដាំនៅបរិវេណទីបញ្ជាការវរៈសេនាតូច ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម និងច្រេស៥០ដើម។
– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៤៤០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងនៅនាយកដ្ឋាន។ កូនឈើទាំងនោះរួមមាន ឈើទាល៣០០ដើម រំដួល១០០ដើម និងក្ងោកតូច៤០ដើម។
– ផ្តល់កូនឈើជូនលោក ជិន ម៉ារឌី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៣៤ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់៥ដើម បេង៥ដើម ច្រេស៥ដើម រំដួល៤ដើម អង្គារបុស្ស៣ដើម ថ្កុល៣ដើម ក្ងោកធំ២ដើម និងក្ងោកតូច២ដើម ។
– ផ្តល់កូនក្ងោកជូនតំណាងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ចំនួន២,០០០ដើម ដើម្បីយកទៅដាំលំអនៅតាមបណ្តាឃុំនានាជាប់នឹងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៦៨ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
….
APSARA National Authority distributed more than 5000 mixed saplings to the public
A total of 5114 mixed saplings were distributed to the public by APSARA National Authority from 01 to 11 October 2021. The saplings had been distributed to local authorities, monks as well as the local people.
Article and Photos: Department of Forestry, Cultural Landscapes, and Environment

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn