Friday, December 27, 2024
Latest:

ប្រាសាទទន្លេស្ងួតបង្ហាញរូបរាងឡើងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរាជួសជុលរួច

APSARA National Authority is restoring the southern part of the damaged east gate of the Pre Rup temple, which started in February 2021.

Share Post:

ប្រាសាទទន្លេស្ងួតបង្ហាញរូបរាងឡើងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរាជួសជុលរួច

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលប្រាសាទនេះឡើងវិញ និងទើបបញ្ចប់គម្រោងជួសជុល ដែលធ្វើឱ្យប្រាសាទនេះ អាចឈរ និងបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនឡើងវិញ និងក្លាយជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ។ ក្នុងគម្រោងជួសជុលនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញទ្វារបាលកម្ពស់ជិត២ម៉ែត្រ ព្រះពុទ្ធស្តេចថ្នាំ បដិមាជាច្រើនអង្គ បំណែកជើងទ្វារបាល និងស្លាកស្នាមរស់នៅរបស់ប្រជាជននាអតីតកាលជាច្រើន។ល។

ប្រាសាទទន្លេស្ងួត ស្ថិតនៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខាងជើងខ្លោងទ្វារដីឆ្នាំងប្រមាណ៥០០ម៉ែត្រ។ ដោយសារអាយុកាល ធ្វើឱ្យប្រាសាទដែលជាអតីតមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧នេះ ទ្រុឌទ្រោម និងដួលរលំ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ រដ្ឋ ផល្លីន, ជា សារិទ្ធ

Share:

Facebook
Twitter
Pinterest
LinkedIn