Wednesday, December 25, 2024
Latest:

APSARA National Authority is embarking on the restoration process of the Takav Gate -24 Jun 2021

Share Post:

អាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ គម្រោងជួសជុលខ្លោងទ្វារតាកាវ
ខ្លោងទ្វារតាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត។
ដោយសារកត្តាអាយុកាល អាកាសធាតុ និងសង្គ្រាម បានធ្វើឱ្យដើមឈើដុះលើនិងក្បែរ បានបណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាដួលរលំស្ទើរអស់គ្មានសល់ ហើយបានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតជាខ្លាំងដោយរូបចម្លាក់ព្រះឥន្ទគង់លើដំរីក្បាលបី បានរលុះធ្លាក់ដី ដំបូលរលុះនិងផ្នែកនៅសលបានហែកញែករកកលនឹងរលុះធ្លាក់មកដី។
កញ្ញា ហាន សុច្ចរី ស្ថាបត្យករ និងជាអ្នកទទួលបន្ទុកលើការងារជួសជុលបង្កាន់ដៃរូបទេវតានិងអសុរាបានឱ្យដឹងថា ដំណើរការជួសជុលនេះ គឺមានកិច្ចការងារចម្បងៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់ ០១) ការងាររៀបរន្ទារទល់ទ្រពង្រឹងរចនាសម្ពន្ធប្រាង្គខ្លោងទ្វារទាំងមូល ដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលធ្វើការនិងផ្តល់លទ្ធភាពសម្រាប់អ្នកបច្ចេកទេសសិក្សាបច្ចេកទេសរួមក្នុងការជួសជុល ០២) ការងារជួសជុលពង្រឹងជើងខឿនជ្រុងពាយ័ព្យហើយនិងដំរីអាទិទេព ០៣) ការងារជួសជុលស្ពានប្រវែង១០ម៉ែត្រ។ ចំពោះការងារជួសជុលខាងលើនឹងត្រូវអនុវត្តទន្ទឹមគ្នា គ្រោងនឹងដំណើរការដំណាលគ្នា។
ចំពោះបញ្ហាដែលក្រុមការងារជួបប្រទះមានដូចជា ស្ថានភាពរូបចម្លាក់អមសងខាងស្ពានមានភាពទ្រុឌទ្រោមស្ទើរតែរាបដល់ដី ថ្មចម្លាក់មាននៅលាយឡំគ្នា និងខ្លះទៀតបានបាត់បង់ធ្វើឱ្យក្រុមការងារពិបាកក្នុងការស្វែងរកថ្មមករៀបចំផ្គុំឡើងវិញ និងការសិក្សាកំណត់យកអ័ក្សរួមនៃថ្មកម្រាល ចម្លាក់ លើរចនាសម្ពន្ធស្ពាន ដោយសារថ្មជញ្ជាំងគ្រឹះមួយចំនួនធំបានងាកចេញពីទីតាំងដើម។
សូមជម្រាបជូនថា ខ្លោងទ្វារតាកាវ ត្រូវបានប្រារព្ធពិធីប្រុងពលី ដើម្បីដំណើរការជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមគំនិតផ្តួចផ្តើមនិងជួយឧបត្ថម្ភដោយលោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ អនុវត្តផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន និង យី សុថា
 
APSARA National Authority is embarking on the restoration process of the Takav Gate.
The Takav Gate is one of the five gates of the Angkor Thom in the west of Bayon temple. The gate was built by using sandstones and laterites with smiling four-faced tower, up to 23 meters high. As per the corner of the gate, there was a sculpture of the Indra on the three-headed elephant and there are god and giant sculptures along side the bridge just outside the gate.
Due to the climate, weather and war, the trees grow and the structure of the gate has been severely damaged.
Ms. Han Sochakry, an architect in charge of the restoration of the god and giant sculptures on the bridge, said that there are three main tasks involved 1). working on safe scaffolding installation and recollecting the stones of the statues for their reinstatement. During the project, there will be an archaeological team also on site 2) the restoration of the northwest corner sculptures and 3) the restoration of the bridge for 10-meter long. For the above restoration work will be applied at the same time, simultaneously.
Please note that the ground breaking event for the restoration was held on February 21, attended by Her Excellncy Mrs. Men Sam An, Deputy Prime Minister, Minister of National Assembly–Senate Relations and Inspection, Her Excellncy Mrs. Phoeurng Sackona, Minister of Culture and Fine Arts, and Her Excellency Mrs. Sieng Chan Heng.
Article: Department of Communication
Photos: Hap Kim An and Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn