
សម្រស់ប្រាសាទអង្គរវត្ត-The beauty of Angkor Wat- 26 June 2024
ប្រាសាទអង្គរវត្ត ពេលដែលទេសចរទាំងឡាយបានមកទស្សនាហើយ តែងតែត្រូវបានគេកោតស្ញប់ស្ញែងភាពសម្បើមនៃសំណង់ស្ថាបត្យកម្មដ៏ល្អឯក
Latest news regarding APSARA work about Angkor Archeological Park in Siem Reap and in the country. You will find here all the info regarding our Department related to infrastructures, tourism and many other subjects.
ប្រាសាទអង្គរវត្ត ពេលដែលទេសចរទាំងឡាយបានមកទស្សនាហើយ តែងតែត្រូវបានគេកោតស្ញប់ស្ញែងភាពសម្បើមនៃសំណង់ស្ថាបត្យកម្មដ៏ល្អឯក
ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាអនុវត្តន៍គម្រោងជួសជុលជណ្ដើរ និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ ដែលកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យប្រសើរឡើងវិញ។
ក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ប្រមាណជិត៣០នាក់ កំពុងមមាញឹកកាត់សម្អាតស្មៅ និងរុក្ខជាតិតូចៗនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដើម្បីរក្សាឱ្យបានសោភ័ណភាពស្រស់ស្អាតគ្រប់ពេលវេលា។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានអំណោយហូលពិតានចំនួន៣ផ្ទាំង ពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។
អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើចម្រុះសរុប ៥,៧៤០ដើមបន្ថែមទៀតទៅដល់ស្ថាប័នរដ្ឋ ឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលបានផ្តល់ជូនទាំងនោះរួមមាន៖
ទីអារាមព្រះពុទ្ធសាសនាមួយនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សំណង់ព្រះវិហារនៃអារាមនេះ តាមភស្តុតាងបានចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិក ជំនាន់មុន បានកសាងឡើង សម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។
កាលពីពេលថ្មីៗនេះ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃក ប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យសរុបចំនួន៤៤ ពីប្រជាពលរដ្ឋចំនួន២៧គ្រួសារ មានដូចជា៖ ហូលពិតាន ចំនួន០៣ សំពតហូលចំនួន១៧ សំពត់ផាមួងលាត ចំនួន០៥ សំពត់អន្លូញចំនួន០៤ អាវផាមួង ចំនួន០៤ អាវហូលចំនួន០៥ កន្សែងហូលពានាចំនួន០២ កាបូបហូលចំនួន០២ ក្រណាត់ហូល ចំនួន០១ ក្រមាសូត្រ ចំនួន០១។
នាដើមរដូវវស្សា ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះ ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹកក្នុងការកាត់សម្អាតដើមរុក្ខជាតិ ឬស្មៅដុះនៅតាមប្រាសាទទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីកាត់បន្ថយហានិភ័យដល់ប្រាង្គប្រាសាទ។
សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ព្រះជន្ម៨៨ យាងចូល៨៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។