Friday, May 16, 2025
Latest:

News 2024

NewsNews 2024

កូនឈើចម្រុះចំនួន៦ ២៩០ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន-6290 saplings distributed by APSARA National Authority – 07 September 2024

កូនឈើសរុបចំនួន ៦ ២៩០ ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បន្តចែកចាយដល់សាធារណជនពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ដើមឈើទាំងនោះរួមមាន៖

Read More
NewsNews 2024

សិស្សានុសិស្សថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ-10th-Grade Students of Hun Sen Prasat Bakong High School Visit Preah Norodom Sihanouk-Angkor Museum – 06 September 2024

បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន ស្តីពីការអប់រំបេតិកភណ្ឌ អស់រយៈពេលជាច្រើនខែមក សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

Read More
NewsNews 2024

មន្រ្តី-បុគ្គលិកសណ្ដាប់ធ្នាប់ និងទេសចរណ៍៨០រូបចូលរួមវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពផ្នែកបដិសណ្ឋារកិច្ច- 80 Public Order and Tourism Agents Participate in Hospitality Capacity Building Workshop- 06 September 2024

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចភ្ញៀវទេសចររបស់ ភ្នាក់ងារទេសចរ ក្រោយសម័យកូវីដ-១៩។ វគ្គសិក្សានេះអ្នកចូលរួមសរុប៨០រូប ដែលជាមន្រ្តី-បុគ្គលិក ជាភ្នាក់ងារសណ្ដាប់ធ្នាប់ និងភ្នាក់ងារទេសចរ ដែលប្រចាំការនៅតាមប្រាសាទនានា​ក្នុងរមណីយដ្ឋានអង្គរ។

Read More
NewsNews 2024

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យក្រុមហ៊ុនអិកស៍ ឃែភីថល អ៊ិនវេសម៉ិន ចូលរួមបង្ហាញគម្រោង​ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា-APSARA National Authority to allow X Capital Investment Co., Ltd. to present a project to boost Cambodian tourism- 05- September 2024

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក ជា ខន តំណាងក្រុមហ៊ុន អិកស៍ ឃែភីថល អ៉ិនវេសម៉ិន និងជាអនុប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីបង្ហាញពីគម្រោងជួយ​ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារប្រទេសចិន។

Read More
NewsNews 2024

កម្មវិធីអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា នៅសាលាបឋមសិក្សាក្របីរៀល៖ ការបញ្រ្ជាបតម្លៃមរតកដូនតាដល់ក្មេងៗជំនាន់ក្រោយ-APSARA National Authority’s Heritage Education Program at Krabei Riel Primary School: Integrating Ancestral Heritage Values into the Next Generation- 05- September 2024

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បន្តអនុវតកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប។

Read More
Archeology​ ConservationNewsNews 2024

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច- Experts continue to restore the southwest wall of the second platform of Phnom Bakheng Temple- 05- September 2024

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្តការងារជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។

Read More
NewsNews 2024

សិក្ខាកាមសរុប៣០នាក់បានបញ្ចប់ការសិក្សាក្នុងសិក្ខាសាលាអន្តរជាតិស្តីពីការការជួសជុល និងអភិរក្សប្រាសាទបុរាណនៅតាមបណ្ដោយផ្លូវបុរាណខាងកើត (ថ្នល់បេង)- 30 participants graduated from the International Workshop on “ Conservation and Restoration of Ancient Monument along Eastern Angkor Road”- 04- September 2024

នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំកម្មវិធីបិទ សិក្ខាសាលាអន្តរជាតិស្ដីពីការជួសជុល និងអភិរក្សប្រាសាទបុរាណនៅតាមបណ្ដោយផ្លូវបុរាណខាងកើត (ថ្នល់បេង) ក្រោមការឧបត្ថមថវិកាពិសេសរបស់គម្រោងមេគង្គ-ឡានឆាង។

Read More
NewsNews 2024

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន-The restoration team of APSARA National Authority is restoring O Pha-ong Temple at Phnom Kulen 04- September 2024

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ពន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។

Read More
NewsNews 2024

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាអន្តរជាតិស្ដីពី ការជួសជុលនិងអភិរក្សប្រាសាទបុរាណ នៅតាមបណ្តោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមការឧបត្ថមថវិកាពិសេសរបស់មេគង្គ-ឡានឆាង-APSARA National Authority Hosts International Workshop on “ Conservation and Restoration of Ancient Monument along Eastern Angkor Road” 02- September 2024

អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី៖ ការជួសជុល និងអភិរក្សប្រាសាទបុរាណ នៅតាមបណ្ដោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមកិច្ចសហប្រតិបត្តិការជាមួយមេគង្គ-ឡានឆាង(Mekong-Lanchang ) រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤

Read More
NewsNews 2024

ចម្លាក់ក្រឡោតទាបនៅប្រាសាទបាយ័នបង្ហាញគ្រប់សកម្មភាពនៅសម័យអង្គរ ដ៏រុងរឿង- The bas-reliefs at Bayon temple show all the activities of the glorious Angkorian period- 31- August 2024

ប្រាសាទបាយ័ន កសាងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទម្រង់ជាប្រាសាទភ្នំ មានប្រាង្គចំនួន៥៤ ដែលប្រាង្គនីមួយៗមានរូបចម្លាក់ព្រហ្មមុខ៤ ខុសប្លែកពីប្រាសាទផ្សេងៗ ទាក់ទាញភ្ញៀវទេសចរមកទស្សនាមិនរំលង។

Read More