គម្រោងស្ដារប្រឡាយបុរាណ របស់អាជ្ញាធរជាតិអប្សរាក្នុងឃុំដូនកែវ បានផ្ដល់ប្រយោជន៍សំខាន់លើការ អភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងរក្សាទឹកទុកស្រោចស្រពដំណាំរបស់ពលរដ្ឋ -APSARA National Authority Restores Ancient Canals to Strengthen Water Management and Preserve Cultural Landscapes- 24 March 2026
រយៈពេល២ឆ្នាំមកនេះ គម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលហ្សេឡង់(New Zealand) បានយកចិត្តទុកដាក់ទៅលើការងារស្ដារប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែង សរុប៤៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក។




