អស្ចារ្យសមរាត្រីអង្គរ! ទេសចរជាង៣ម៉ឺននាក់ មកផ្ដិតយកទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទ -Amazing Angkor Equinox! More than 30,000 tourists gathered to witness the breathtaking sunrise over the central tower of Angkor Wat-​ 22 March 2026

Share Post:

​នាព្រលឹមស្រាងៗថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ នេះជាភស្តុតាងដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់នៃអាណាចក្រខ្មែរ។
សម្រាប់លោកអ្នកដែលមិនទាន់បានមកទស្សនា កុំអាលអស់សង្ឃឹម! លោកអ្នកនៅតែអាចមកគយគន់ទិដ្ឋភាពដ៏វិសេសវិសាលនេះបានរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សូមកុំរំលងឱកាសផ្ដិតយកនូវអនុស្សាវរីយ៍ដ៏កម្រនេះជាមួយអច្ឆរិយវត្ថុរបស់ពិភពលោក។
រូបភាព៖លោក ជា វណ្ណៈ,រដ្ឋ ផល្លីន,ហាប់ គឹមអាន ,ស៊ិន ប្រណី, យី សុថា

Amazing Angkor Equinox!
More than 30,000 tourists gathered on the morning of March 22, 2026, to witness the breathtaking sunrise over the central tower of Angkor Wat. Visitors from around the world came together to experience this remarkable Equinox event—an enduring testament to the advanced astronomical and architectural knowledge of the Khmer Empire.

For those who haven’t experienced it yet, there’s still time! The phenomenon can be admired until March 23, 2026. Don’t miss the chance to capture this rare and unforgettable moment at one of the world’s greatest wonders.

Photos by Chea Vannak, Rath Phallin, Hap Kim An, Sin Broney, Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn