កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ
Kanazawa ប្រទេសជប៉ុន បានបើកវគ្គបណ្ដុះបណ្ដាលស្រាវជ្រាវស្ដីពី ឥទ្ធិពលសារធាតុពុល ដែលបង្កការប៉ះពាល់សុខភាពមនុស្ស និងសត្វ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងចែករំលែកចំណេះដឹងពីការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវ គឺលោកសាស្រ្តាចារ្យ Yoichiro KITANI អ្នកជំនាញនៃមន្ទីរពិសោធន៍ និងលោកសាស្ត្រាចារ្យ Toshio Sekiguchi ផ្នែកសិក្សាបរិស្ថាន នៃសាកលវិទ្យាល័យ Kanazawa ស្តីពីសារធាតុពុលជាច្រើនប្រភេទ ដែលកើតចេញពីកប៉ាល់ទឹក ពីផ្សែងបង្ហុយទៅក្នុងអាកាស ពីការកំពប់ប្រេង និងកាកសំណល់នានាចូលទៅក្នុងទឹក ហើយអាចបង្កឱ្យកើតទៅជាអាស៊ីដ និងសារធាតុពុល ព្រមទាំងអាចបង្កទៅជាជំងឺមហារីកជាដើម។ លទ្ធផលនៃការស្រាវជ្រាវនេះ ក៏ជាចំណេះដឹងសំខាន់សម្រាប់មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ស្របពេលដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបំពុលបរិស្ថាន៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី, រដ្ឋ ផល្លីន
On March 5, 2026, the APSARA National Authority, in collaboration with Kanazawa University of Japan, organized a seminar on the Influence of Pollutants on Human and Animal Health.
The seminar aimed to share knowledge from the research conducted by the research team, including Professor Yoichiro Kitani, an expert at the laboratory, and Professor Toshio Sekiguchi from the Department of Environmental Studies at Kanazawa University. The presentation focused on various types of toxic substances originating from ships, including smoke emissions released into the air, oil spills, and waste discharged into water sources. These pollutants can lead to environmental problems such as acidification and the spread of toxic substances that may cause serious health issues, including cancer.
The research findings provide valuable knowledge for officials and staff of the APSARA National Authority, especially as APSARA continues to pay close attention to environmental pollution and its potential impacts on both humans and animals.
Article by: Neang Samnang
Photos by: Sin Broney and Rath Phallin
Translation by: Net Phirun




