Saturday, February 22, 2025
Latest:

សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ បន្តចុះកម្មសិក្សាក្នុងរមណីយដ្ឋានអង្គរ- Participants of the Youth Cultural Exchange Program on World Heritage Management and Community Development Workshop to continue their visits in Angkor Site-​ 16 February 2025

Share Post:

សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ បានបន្តចុះកម្មសិក្សានៅកន្លែងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចជាប្រាសាទទន្លេស្ងួត ទ្វារទឹកលាងដៃ ការទស្សនាការដាំដុះរបស់ពលរដ្ឋនៅឃុំលាងដៃ ការផលិតជីកំប៉ុស និងទស្សនកិច្ចទៅកាន់តំបន់រុនតាឯក។ ក្រៅពីចុះទស្សនកិច្ចនេះ តំណាងយុវជនកម្ពុជា ឡាវ និងវៀតណាម ក៏បានធ្វើបទបង្ហាញពីការងារគ្រប់គ្រងតំបន់បេតិកភណ្ឌ​របស់ពួកគេផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានសិក្ខាសាលាខាងលើនេះដោយប្រើប្រាស់មូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង ដើម្បីចែករំលែកបទពិសោធន៍​ទាំងទ្រឹស្តី និងការអនុវត្តអំពីកិច្ចការអភិរក្ស ការគ្រប់គ្រង ការអភិវឌ្ឍប្រកបដោយចីរភាព ដូចជានៅ​រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ។ អ្នកជំនាញពីតំបន់បេតិកភណ្ឌពិភពលោក​ពីប្រទេសឡាវ និងវៀតណាម ក៏បានចូលរួមចែករំលែក​ពីកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍របស់ពួកគេផងដែរ។ សិក្ខាសាលានេះ មានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

Participants of the Youth Cultural Exchange Program on World Heritage Management and Community Development Workshop have continued their exploration of several significant sites within the Angkor complex. Their itinerary included visits to the Tonle Sngout Temple, the Leang Dai Watergate, and an opportunity to observe local agricultural practices in Leang Dai Commune, including compost production. They also explored the Run Ta Ek area, further enriching their understanding of heritage management in the region.

The APSARA National Authority organized this workshop with support from the Mekong-Lancang Cooperation Special Fund, aiming to share both theoretical knowledge and practical experiences related to conservation, management, and sustainable development at various heritage sites, including Angkor, Sambor Prei Kuk, and Koh Ker. The program featured contributions from experts representing World Heritage Sites in Laos and Vietnam, who shared insights into their community management and development initiatives.

The workshop is scheduled to run for ten days, from February 10 to February 19, 2025, bringing together youth representatives from Cambodia, Laos, and Vietnam to collaborate and present their work on heritage site management.

Article by Neang Samnang 
Photos by Hap Kim An 

Share:

Facebook
Twitter
Pinterest
LinkedIn