Friday, November 22, 2024
Latest:

សកម្មភាពក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាត ជួសជុលផ្ទះប្រជាពលរដ្ឋក្នុងរមណីដ្ឋានអង្គរ ក្នុងសប្តាហ៍ទី៣ នៃខែតុលា- Community Team Inspects Renovations in Angkor Site- 25 October 2024

Share Post:

ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ និងការងារជួសជុលតូចតាច (ដោយក្រុមការងារសហគមន៍)។ រាល់សំណង់នានា ដែលនៅមានសុពលភាព ត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។
ជាក់ស្ដែងក្នុងសប្ដាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាត កន្លងមកចំនួន ៣៥ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ៦៩ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖
១. ក្រុងសៀមរាបចំនួន ២៥ករណី
២. ស្រុកបន្ទាយស្រីចំនួន ៣០ករណី
៣. ស្រុកពួកចំនួន ២៣ករណី
៤. ស្រុកអង្គរធំចំនួន ២៤ករណី
៥. ក្រុងរុនតាឯកតេជោសែន ០២ករណី

សូមបញ្ជាក់ជូនផងដែរថា សំណង់ដែលទទួលបានការអនុញ្ញាតចំនួន ១០៤ករណី នេះមាន ៨៤ករណី កំពុងតែ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត និងមាន ២០ករណី មិនទាន់ជួសជុល។
ក្នុងចំណោមសំណង់ទាំង ៨៤ករណី ដែលកំពុងតែជួសជុលត្រឹមត្រូវ មានសំណង់ដែលបាន ជួសជុលរួចរាល់ជាស្ថាបពរចំនួន១៧ករណី និងសំណង់ដែលសង់ពុំទាន់រួចរាល់ តែហួសសុពលភាពមានចំនួន ០៦ករណី។

ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាងសង់ និងជួសជុលរហូតដល់ការ អនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគរយ៕
អត្ថបទនិងរូបភាព៖ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាត នៃនាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

In the third week of October 2024, the community team conducted inspections of ongoing construction and repairs in the Angkor site, following permissions granted to residents for renovations. Long-term inhabitants of Angkor have been authorized to undertake building projects that adhere to legal guidelines and involve minor repairs, overseen by a dedicated community working group.

The Department of Land Management, Urban Heritage, and Community of APSARA National Authority is providing regular inspections and technical support at no cost until all constructions are fully completed.

During this inspection period, officials evaluated a total of 104 permitted constructions, which included:

  • Siem Reap City: 25 cases
  • Banteay Srei District: 30 cases
  • Puok District: 23 cases
  • Angkor Thom District: 24 cases
  • Run Ta Ek Techo Sen City: 2 cases

Out of these, 84 constructions are progressing well, while 20 have not yet commenced repairs. Among the 84 ongoing projects, 17 have reached completion, and 6 are unfinished but have exceeded their permit duration.

The technical team will maintain oversight of all construction and repair activities until permits expire and projects reach full completion.

Article and Photos: Community Team from the Department of Land Management, Urban Heritage, and Community 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn