Share Post:
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ» នៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានធ្វើបទបង្ហាញត្រួសៗពីការងារគ្រប់គ្រងព្រៃឈើ និងការអភិរក្សជីវៈចម្រុះមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ។ល។ បន្ទាប់ពីនោះ សាស្រ្តាចារ្យ និស្សិត និងសហគមន៍ សរុបជិត២០រូប បានធ្វើដំណើរទៅមើលទីតាំងមួយចំនួនដូចជា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ការដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើធំៗខាងលិចប្រាសាទបាភួន។
សូមបញ្ជាក់ថា ទស្សនកិច្ចខាងលើនេះធ្វើឡើងក្នុងបំណងផ្តល់ចំណេះដឹងដល់និស្សិត និងសហគមន៍អំពីព្រៃឈើ និងជីវៈចម្រុះនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗលើការងារព្រៃឈើ និងបរិស្ថាន ពីអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន
On September 11, 2024, students and community members from the Prek Leap National Institute of Agriculture participated in a study tour at the Angkor site as part of the “Youth Participate in Research and Development of Biodiversity Forest” project.
The visit aimed to enhance understanding of forestry management and biodiversity conservation in the Angkor area. Representatives from the APSARA National Authority, specifically the Department of Water, Forestry, and Infrastructure Management, provided an informative presentation on these topics.
Following the presentation, nearly 20 participants, including professors and students, explored key locations such as the Takeo Temple nursery station and observed scaffolding installations for pruning large tree branches at Baphuon Temple.
This initiative was designed to equip students and community members with valuable insights into forestry and biodiversity management, fostering a deeper appreciation for environmental stewardship within the Angkor region.
Article: Neang Samnang
Photos: Hap Kim An
Article Translator: Net Phirun