នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំកម្មវិធីបិទ សិក្ខាសាលាអន្តរជាតិស្ដីពីការជួសជុល និងអភិរក្សប្រាសាទបុរាណនៅតាមបណ្ដោយផ្លូវបុរាណខាងកើត (ថ្នល់បេង) ក្រោមការឧបត្ថមថវិកាពិសេសរបស់គម្រោងមេគង្គ-ឡានឆាង។
ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំង៣០នាក់ ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ រហូតបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តមក៏មានសុទិដ្ឋិនិយមថា អ្នកជំនាញទាំងអស់នឹងយកចំណេះដឹងពីការសិក្សានេះ ដើម្បីបន្តអភិរក្ស នៅតំបន់បេតិកភណ្ឌតាមបណ្ដាប្រទេសរបស់ខ្លួនឱ្យបានកាន់តែប្រសើរ និងសង្ឃឹមថា នឹងមានសិក្ខាសាលាដូចនេះជាបន្តបន្ទាប់ទៀតនាពេលអនាគត។
ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានរាយការណ៍ពីលទ្ធផលនៃសិក្ខាសាលា រយៈពេល៣ថ្ងៃនេះ ដោយក្នុងនោះមានទាំងការសិក្សាជាទឹ្រស្ដី សកម្មភាពចុះតាមការដ្ឋាន និងស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តមួយចំនួន ដូចជាតំបន់ប្រាសាទបេងមាលា កន្លែងយកថ្ម ការដ្ឋានជួសជុលនៅប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទភិមានអាកាសជាដើម។ល។
លោក ផាណុវ៉ាត់ ជាសិក្ខាកាមមកពីស្ថាប័ន Head of Phimai Historical Park នៃប្រទេសថៃ បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមសិក្ខាសាលារយៈពេល៣ថ្ងៃមកនេះ។ លោក ផាណុវ៉ាត់ ថាបានស្គាល់ និងឃើញប្រាសាទខ្មែរច្រើននៅតំបន់រមណីយដ្ឋានអង្គរ ហើយលោកបានស្វែងយល់ពីការងារអភិរក្ស និងគ្រប់គ្រងតំបន់នេះកាន់តែច្រើនបន្ថែម។ មន្រ្តីអភិរក្សរូបនេះ យល់ថា ការងារអភិរក្សនៅតំបន់ប្រាសាទខ្មែរ គឺមានភាពស្រដៀងគ្នាទៅនឹងតំបន់ភិម៉ាយដែរ គឺព្យាយាមប្រើប្រាស់ថ្មចាស់ៗឱ្យអស់លទ្ធភាព។
សូមបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងបំណងផ្លាស់ប្តូរបទពិសោធន៍មួយចំនួនពីបណ្តាប្រទេសនៃអន្តរតំបន់មេគង្គ ស្តីពីការភិរក្ស និងលើកតម្លៃនៃវត្ថុបុរាណចំប៉ាប្រទេស (វៀតណាម) ប្រាសាទវត្តភូ និងការអភិរក្ស (ឡាវ) ការអភិរក្ស និងការស្តារឡើងវិញនៃប្រាសាទភិម៉ាយ (ថៃ) ការអភិរក្ស និងជួសជុលប្រាសាទក្នុងឧទ្យានអង្គរ (កម្ពុជា) ព្រមទាំងផ្តល់ចំណេះដឹង និងបច្ចេកទេសជាក់ស្តែងទាក់ទងនឹងការអភិរក្ស និងភាពស្របច្បាប់នៃប្រាសាទ ថែមទាំងចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តល្អៗ សម្រាប់ការអភិរក្ស ការធ្វើផែនការ និងការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍ ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌវប្បធម៌៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ រដ្ឋ ផល្លីន
On 04 September 2024, the APSARA National Authority celebrated the graduation of 30 participants from the international workshop on “Conservation and Restoration of Ancient Monuments along Eastern Angkor Road,” funded by the Mekong-Lancang Cooperation Fund.
H.E. Mr. Long Kosal, Deputy Director General of APSARA, commended the participants for their successful engagement in this vital workshop. He expressed optimism that the knowledge gained would enhance heritage preservation efforts in their respective countries and emphasized the importance of future seminars.
The workshop, which spanned three days, included theoretical studies, site visits, and explorations of significant historical locations such as Beng Mealea, quarry sites, and restoration efforts at Angkor Wat, Bayon, and Phimanakas temples.
Mr. Phanuvath, a trainee from the Phimai Historical Park in Thailand, shared his enthusiasm about the experience. He noted that while visiting Khmer temples in the Angkor area, he gained valuable insights into conservation practices that closely resemble those in the Phimai region, particularly the emphasis on utilizing original stones.
The workshop aimed to facilitate knowledge exchange among Mekong region countries regarding the conservation and promotion of cultural heritage. Topics included the preservation of Champa artifacts in Vietnam, Wat Phu Temple conservation in Laos, and temple restoration in Angkor Park, Cambodia. Participants also learned practical techniques for sustainable tourism development related to cultural heritage sites.
Article: Neang Samnang
Photos: Rath Phallin
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំ២០២៤ -APSARA National Authority to complete the restoration of the G15 brick tower at Phnom Bakheng Temple by the end of 2024- 23 November 2024
ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភាហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។