ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យនគរធំ ចំនួន៤៥នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅស្ពានហាលប្រាសាទអង្គរវត្ត និងការដ្ឋានកំណាយស្រាវជ្រាវនៅខាងក្នុងកំពែងរបស់ប្រាសាទបន្ទាយក្តី ក្នុងគោលបំណងឱ្យពួកគេដែលរស់នៅជិតប្រាសាទ និងជាអ្នកបន្តវេនផង សិក្សាស្វែងយល់ពីកិច្ចការជួសជុលអភិរក្ស ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងកំណាយស្រាវជ្រាវបុរាណវិទ្យាថ្មីៗ ព្រមទាំងយល់ដឹងពីតម្លៃមរតកដូនតា តម្លៃបេតិកភណ្ឌ បណ្តុះគំនិតស្រឡាញ់ គោរព និងចូលរួមថែរក្សាការពារតទៅអនាគត៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ហាប់ គឹមអាន
On 24 August 2024, the APSARA National Authority, in collaboration with Sophia University of Japan, organized a study visit for 45 11th-grade students from Nokor Thom High School. The students explored the western causeway of Angkor Wat and the excavation site at Banteay Kdei Temple.
This educational initiative aimed to engage local students—who are the future stewards of their cultural heritage—by providing them with firsthand experience in the restoration and preservation of historical art and architectural structures. The visit emphasized the importance of understanding their ancestral heritage, fostering a sense of love and respect for it, and encouraging active participation in its protection.
Article: Yi Sotha
Photos: Hab Kim An
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។