នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ត្រូវបានប្រកាសបើកជាផ្លូវការ ស្ថិតនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្តនៃខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ បានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម អគ្គនាយក អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានសមាគមសិល្បករខ្មែរ តំណាងរដ្ឋបាលខេត្ដសៀមរាប លោក លោកស្រីតំណាងអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សិល្បករ សិល្បការិនី អ្នកផលិតមាតិការម្ហូបអាហារ អាជីវករ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»មានគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍លើទឹកដីប្រវត្តិសាស្រ្តអង្គរដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានប្រសាសន៍ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ជាសក្ខីភាពមួយដែលបង្ហាញអំពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជា សម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអរិយធម៌ដ៏រុងរឿងនៃបុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយសីលធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរអង្វែងបន្តពីដូនតាមក។
សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ក៏ជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបានងីបឡើងវិញ បន្ទាប់បានរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។
សូមជម្រាបថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បករខ្មែរ ក្រោមកិច្ចសហការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសហព័ន្ធទេសចរណ៍។ សកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍ខាងលើរួមមាន៖ កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួម៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន និងលោក រដ្ឋ ផល្លីន
On 15 August 2024, the “Smile of Cambodia” event was officially announced at the iconic Angkor Wat temple in Siem Reap province. The ceremony was presided over by prominent figures including Samdech Kitti Sangaha Pundit Men Sam An, Supreme Personal Adviser to His Majesty King, and H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority.
The event aims to promote Cambodia’s rich arts and culture as a key element of tourism in this historic region. Samdech Men Sam An emphasized that the “Smile of Cambodia” serves as a testament to the warmth and friendliness of the Cambodian people, showcasing the beauty of Khmer temples as symbols of the nation’s glorious heritage.
In line with the vision set by Prime Minister HUN MANET, this initiative seeks to revitalize tourism in Siem Reap following the challenges posed by the Covid-19 pandemic. The event is scheduled to take place over five days, from 12-16 August 2024, organized by the Khmer Artist Association in collaboration with various ministries and local authorities.
Activities during the event will include entertainment programs, exhibitions of Khmer cuisine, cultural showcases, and more, all designed to create a joyful atmosphere for both local and international visitors.
This celebration not only highlights Cambodia’s artistic heritage but also fosters national unity and social morality, reflecting the enduring spirit of its ancestors.
Article: Office of Communication
Photos: Mr. Hab Kim An and Mr. Rath Phallin
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។