កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធី វនយាត្រា( Forest Walk) សម្រាប់កុមារចំនួន២០នាក់ ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ( JCI Siem Reap) បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈេីធ្នង់ចំនួន៥០ដេីម នៅបរិវេណខាងត្បូងឆៀងខាងលិចកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ក៍ដូចជាផ្តល់ជូនកុមារទាំងអស់បានស្វែងយល់ពីសារៈសំខាន់នៃព្រៃឈើ និងវប្បធម៌ប្រវត្តិសាស្រ្ត សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
On 9 August 2024, APSARA National Authority cooperates with the JCI Siem Reap to plant 50 trees in the southwestern part of Angkor Wat moat, to participate in the tree planting campaign to to preserve Angkor World Heritage Site, as well as to provide children with the opportunity to learn about the importance of forests and cultural history for social work and memories in the Angkor site.
Article and Photos: Department of Water, Forestry and Infrastructure Management
Share:
Our Latest News

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីក្រុងពាលីនៃព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា H.E. Dr. PHOEURNG Sackona to attend the blessing ceremony for the upcoming Royal Ceremony to pray for the happiness of Cambodia- 13 April 2025
នៅរសៀល ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនៃអាជ្ញាធរជាតិអប្សរា