នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីបើកទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ លើកទី៩ ដែលប្រារព្ធឡើងនៅខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះមានការចូលរួមជាអធិបតីភាពពីឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអាជ្ញាធរពាក់ព័ន្ធ ក្រុមអត្តពលិកជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរទី៩នេះ មានការចូលរួមពីអត្តពលិកចូលរួមចំនួន៣,០២១នាក់
មកពីបណ្ដាប្រទេសចំនួន៥១។
ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពអង្គរ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងគោលបំណងកិច្ចការពារបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
On August 4, 2024, H.E. Mr. Long Kosal, Deputy Director General and representative of H.E. Dr. Hang Peou, Director General of the APSARA National Authority, attended the opening ceremony of the 9th Angkor Empire Marathon. The event took place in front of the iconic Angkor Wat and was presided over by H.E. Dr. Thong Khon, head of the National Olympic Committee of Cambodia (NOCC) and representative of Prime Minister Hun Manet, along with various local authorities.
This year’s marathon saw participation from 3,021 athletes representing 51 countries. The Angkor Empire Marathon is an annual event in Siem Reap aimed at raising funds for the Kantha Bopha Children Hospital while also promoting tourism to Cambodia, particularly in Siem Reap. Additionally, the marathon emphasizes the importance of environmental conservation within the Angkor site.
Article: Department of Research, Training, and Communication
Photos: Hab Kim An
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។