ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ នាទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានប្រតិភូ បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ Audrey AZOULAY អគ្គនាយិកា អង្គការយូណេស្កូ និងថ្នាក់ដឹកនាំដ៏ទៃទៀតនៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងបណ្តាគណៈប្រតិភូប្រទេសជាមិត្តមួយចំនួនទៀត។
នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានជម្រាបជូនដល់លោកជំទាវអគ្គនាយិកានៃអង្គការយូណេស្កូ និងបណ្តាគណៈប្រតិភូទាំងនោះនូវកិច្ចខិតខំរបស់កម្ពុជាក្នុងនាមជារដ្ឋភាគីលើកិច្ចការអភិរក្សនិងអអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមាននៅកម្ពុជា៕
During the 46th Session of the World Heritage Committee in New Delhi on July 23, 2024, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and Chair of the Cambodian delegation, actively engaged with key figures in the field of cultural heritage conservation. She met with H.E. Audrey AZOULAY, the Director General of UNESCO, as well as leaders from relevant institutions and delegations from partner countries.
In her discussions, Dr. Sackona highlighted Cambodia’s ongoing commitment to the conservation and sustainable development of its World Heritage Sites.
Share:
Our Latest News

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីក្រុងពាលីនៃព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា H.E. Dr. PHOEURNG Sackona to attend the blessing ceremony for the upcoming Royal Ceremony to pray for the happiness of Cambodia- 13 April 2025
នៅរសៀល ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនៃអាជ្ញាធរជាតិអប្សរា