ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។
សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ សូមអរគុណ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា
Tourists take a boat trip to Neak Pean Baray through the Community Boat Tour Service. Visitors can experience a change in atmosphere by visiting Neak Poan Temple on the island, enjoying the forest view, observing fish and birds, and witnessing the sunset. The community’s boat support not only promotes historical eco-tourism but also provides employment opportunities for local people.
It’s worth noting that both national and international tourists interested in taking a boat trip at Neak Pean Baray can purchase tickets by calling 089 211 737.
Article: Yi Sotha
Photos: Phouk Chea
Share:
Our Latest News
ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះបរមរតនកោដ្ឋ គម្រប់ខួបសោយទិវង្គត១២ព្រះវស្សា-APSARA National Authority paid respects to the late King Father Norodom Sihanouk on the 12th anniversary- 16 October 2024
កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយ ប្រធាននាយកដ្ឋាន និងមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា