នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា ចូលរួមពិព័រណ៌ផ្សព្វផ្សាយ និងចែកកូនឈេី ក្រោមមូលបទ “ពន្លកបៃតង” និងវេទិកាកេសរកូលជាតិលេីកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន។
ក្នុងឱកាសនោះ អាជ្ញាធរជាតិអប្សរា ក៏បាននាំយកកូនឈេីចម្រុះចំនួន២៩ប្រភេទ សរុបចំនួន១,៧០០ដេីម ដេីម្បីតាំងបង្ហាញផ្សព្វផ្សាយ និងចែកចាយជូនសាធារណជនទូទៅដោយឥតគិតថ្លៃផងដែរ៕
On 10 July 2024, APSARA Authority participated in the exhibition and distribution of saplings under the theme “Green Sprouts” and the 4th National Orchid Forum under the high presidency of Deputy Prime Minister Hun Many, Minister of Civil Service at the Ministry of Environment.
On that occasion, APSARA National Authority also brought 29 types of Orchids, a total of 1,700 saplings, for display, promotion, and distribution to the general public free of charge.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។