អាជ្ញាធរជាតិអប្សរា បានយកចិត្តចំពោះការងារបោសសម្អាត ថែទាំ អនាម័យបរិស្ថាននៅតាមប្រាសាទ និងបរិវេណជុំវិញនោះ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ ព្រោះទាំងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យចូលមកទស្សនាបានផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះក្រុមការងារផ្នែកសម្អាតបរិស្ថាន ដែលជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងអាកាសក្តៅ ត្រជាក់ឬភ្លៀងរលឹមយ៉ាងណា ក៏នៅតែបន្តសកម្មភាពដ៏មមាញឹក ក្នុងការងារបោសសម្អាត កាត់សម្អាតស្មៅ កូនឈើ និងស្តាររុក្ខជាតិតូចៗតែងតែដុះនៅតាមប្រាសាទ ឬក្នុងទឹក នាបរិវេណរមណីយដ្ឋានអង្គរ៕
អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក រដ្ឋ ផល្លីន
The APSARA National Authority is commended for its efforts in cleaning and maintaining the temple and its surroundings, which contribute to the overall appeal of the area. The dedication of the team responsible for environmental upkeep, despite challenging weather conditions, is also acknowledged. Their work in cleaning, landscaping, and rehabilitating plants enhances the beauty of Angkor and creates a welcoming atmosphere for visitors.
Article: Department of Research, Training, and Communication
Photos: Rath Phallin
Share:
Our Latest News

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីក្រុងពាលីនៃព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា H.E. Dr. PHOEURNG Sackona to attend the blessing ceremony for the upcoming Royal Ceremony to pray for the happiness of Cambodia- 13 April 2025
នៅរសៀល ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនៃអាជ្ញាធរជាតិអប្សរា