Sunday, November 24, 2024
Latest:

អាជ្ញាធរជាតិអប្សរា និងភាគីអាល្លឺម៉ង់ ចុះអនុស្សរណៈនៃការយោគយល់គ្នា(Mou)ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទ- APSARA National Authority and Germany to sign a MoU to continue cooperation in the field of temple conservation and restoration- 09 July 2024

Share Post:

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីអាល្លឺម៉ង់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(Mou)ខាងលើ ក្នុងគោលបំណង ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

On 9 July 2024, H.E. Dr. Hang Peou, Director General of APSARA National Authority, signed the MoU between the APSARA National Authority and Germany at the Ministry of Culture and Fine Arts under the high presidency of H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority.
The signing ceremony of the MoU above to continue the cooperation in the field of restoration and conservation of temples in Angkor and other historical sites under the management of the APSARA National Authority.

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn