Saturday, December 21, 2024
Latest:

អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ ចំពោះទេសចរគ្រប់រូបដែលមកទស្សនានៅរមណីយដ្ឋានអង្គរ- APSARA National Authority always pays attention to all tourists who visit the Angkor site- 05 July 2024

Share Post:

ក្រុមការងារភ្នាក់ងារទេសចរ និងភ្នាក់ងារសណ្តាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅទីតាំងប្រាសាទសំខាន់ៗ និងទេសចរចូលទស្សនាច្រើន តែងតែជួយសម្រួលចរាចរណ៍ មើលការខុសត្រូវចំពោះយានយន្តគ្រប់ប្រភេទឱ្យចូលចតនៅចំណតបានត្រឹមត្រូវ រក្សាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ។

អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ បើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ព្រោះនៅតាមទីតាំងទស្សនាមួយចំនួននៅកៀកនិងផ្លូវហើយមានភ្ញៀវទេសចរដើរឆ្លងកាត់ទស្សនា និងថតរូបជាប្រចាំ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងក្រុមការងារភ្នាក់ងារទេសចរ

The APSARA National Authority is dedicated to ensuring the safety and well-being of all tourists visiting the Angkor site. The Tourism and Public Order Agents stationed at the main temple sites play a crucial role in facilitating traffic, ensuring proper parking of vehicles, and maintaining order and safety for tourists.

The authority emphasizes the importance of drivers exercising extreme caution and adhering to traffic rules within the Angkor site to ensure the safety of all visitors. This is particularly important as tourists frequently pass by certain areas near the road to visit and take pictures.

Article: Mr. Yi Sotha
Photos: Phouk Chea and Tourism Agent

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn