ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ខាងកើតប្រាសាទប្រែរូបដែលទ្រុឌទ្រោមខ្លាំង។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ព័ន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា។
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ស៊ុម សុមេធ
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is restoring and strengthening the second east gate of the Pre Rup Temple.
In this restoration work, the technicians carried out two main tasks: restoring and reinforcing the decaying brick towers, strengthening the sandstone and laterite structures below, and sealing the cracks and gaps to prevent water as well.
This is a part of the conservation work that the APSARA National Authority has been carrying out on a regular basis to maintain the value of the temple and to keep the tourists safe.
It should be noted that the Pre Rup Temple was built in the late 10th century AD 961 by Rajendravarman II, named “Siva Lok” to dedicate to Brahmanism.
Article: Department of Research, Training, and Communication
Photos: Sum Somat
Share:
Our Latest News
អាជ្ញាធរជារិអប្សរា រួមជាមួយវិស័យឯកជន ផ្តល់ចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថានដល់ពលរដ្ឋរស់នៅឃុំបាគង ស្រុកប្រាសាទបាគង -APSARA National Authority, in collaboration with the private sector, to provide stoves to residents of the Bakong commune- 23 December 2024
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស)