អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យអង្គការលំនៅឋានមនុស្សជាតិ អន្តរជាតិនៅកម្ពុជា ជួបសម្តែងការគួរសមនិងឈ្វេងយល់អំពីគម្រោងពាក់ព័ន្ធមួយចំនួន
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយតំណាងអង្គការលំនៅឋានមនុស្សជាតិ អន្តរជាតិនៅកម្ពុជា ដើម្បីឈ្វេងយល់អំពីគម្រោងពាក់ព័ន្ធការតាំងទីលំនៅក្នុងតំបន់អង្គរ និងការតាំងទីលំនៅថ្មី នៅតំបន់រុនតាឯក និងពាក់ស្នែង។ ជំនួបពិភាក្សានេះ មានគោលបំណងសំខាន់សិក្សាឈ្វេងយល់ អំពីការងារមួយចំនួន របស់អាជ្ញាធរជាតិអប្សរា លើការងារជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ និងមានបំណង ផ្តល់នូវកិច្ចសហការជាមួយគ្នាក្នុងថ្ងៃអនាគត៕
អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហ៊ុ រិទ្ធី
APSARA National Authority allows Habitat for Humanity Cambodia organization to pay a courtesy call and learn about some related projects
On 11 December 2023, H.E. Mr. Long Kosal, Deputy Director General and Representative, and H.E. Dr. Hang Peou, Director General of APSARA Authority meets with representatives of Habitat for Humanity Cambodia organization to learn about projects related to local settlements in Angkor and resettlement in the Run Ta Ek and Peak Sneng development areas. The purpose of this meeting is to learn about some of the APSARA National Authority’s work on improving the lives of the people in the Angkor area and providing cooperation in the future.
Article: Department of Research, Training, and Communication
Photos: Mr. Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។