នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ហាយលែន គ្រុប (HIGHLAND GROUP) ដែលមានអ្នកចូលរួមសរុបជិត៥០នាក់ បានដាំកូនឈើចម្រុះចំនួន ៣៤០ដើម និងដាំស្មៅចំនួន ៥០០ម៉ែត្រការ៉េ នៅបរិវេណកសិន្ធុខាងត្បូងប្រាសាទអង្គរវត្ត ទុកជាអនុស្សាវរីយ៍នៃការងចងចាំ ក្នុងការចូលរួមបង្កើតទេសភាពបៃតង និងលើកតម្លៃរមណីយដ្ឋានអង្គរផង៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
On 19 November 2023, APSARA National Authority, in collaboration with HIGHLAND GROUP Company, with a total of nearly 50 participants, planted 340 mixed trees and 500 square meters of grass in the southern area of Angkor Wat’s moat to participate in creating a green landscape and raising the value of the Angkor site.
Article and Photos: Department of Water, Forestry and Infrastructure Management
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។