អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរាប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំគណៈកម្មការគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីត្រួតពិនិត្យការអនុវត្តន៍ការងារប្រចាំឆ្នាំ និងពិភាក្សាលើកទិសដៅសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៣ ព្រមទាំងសម្របសម្រួលការងារតាមនាយកដ្ឋាននីមួយៗដើម្បីពង្រឹងប្រសិទ្ធភាពដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានឱ្យកាន់តែប្រសើរឡើងជាប្រចាំ។
ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។
របៀបវារៈកិច្ចប្រជុំរួមមាន ផ្សព្វផ្សាយផែនការ និងការអនុវត្តកម្មវិធីបរិស្ថានប្រចាំឆ្នាំ ស្វែងយល់បញ្ហា និងរកដំណោះស្រាយរួម និងបង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថានជាបន្ត៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ហ៊ុ រិទ្ធី
On the morning of 14 March 2023, APSARA National Authority’s Angkor Environmental Management Unit holds a meeting of the Angkor Environmental Management Committee to review the annual performance and discuss the direction of further activities for 2023 and coordinate the work of each department. To strengthen the efficiency of the implementation of environmental management systems regularly.
The meeting is led by H.E. Mr. Sok Leakena, Representative of Angkor Environmental Management Unit, heads of departments, and environmental promoters of all relevant departments.
The agenda of the meeting includes the dissemination of plans and implementation of the annual environmental program, understanding of problems, and finding common solutions as well as improving work efficiency and continuous improvement of the environmental management system.
Article: Office of Communication
Photos: Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។