នាដើមឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយស្ថាប័នASI របស់ឥណ្ឌា បានចាប់ផ្តើមគម្រោងជួសជុលឡើងវិញ ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសំណង់ខ្លោងទ្វារ ដែលបាក់ស្រុតតួគ្រឹះ និងកំពូលមុខព្រហ្មទាំងបួនខាងលើបានរលុះធ្លាក់បាត់រូបរាងដោយកត្តាផ្សេងៗអស់រយៈពេលជាយូរឆ្នាំមកហើយនោះ អាចងើបឈរឹងមាំឡើងវិញ និងមានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងន័យថែរក្សា អភិរក្សស្នាដៃបុព្វបុរសខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងលើកតម្លៃសោភណ្ឌភាពប្រាសាទតាព្រហ្ម ជាពិសេស បង្អួតសម្រស់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្ម និងឆ្លងកាត់វង់ទស្សនាផ្លូវវង់តូចជាដើម។
លោក Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គម្រោងជួសជុលខ្លោងទ្វារខាងត្បួងប្រាសាទតាព្រហ្មនេះ បានចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៣នេះតទៅ ដោយនៅក្នុងគម្រោងនេះដែរ ការជួសជុលមិនត្រឹមតែលើខ្លោងទ្វារប៉ុណ្ណោះទេ ភាគីកម្ពុជា និងឥណ្ឌា ក៏នឹងជួសជុលកំពែងសងខាងប្រវែង២០ម៉ែត្រ ដែលដួលរាបដល់ដីនោះផង។ លោក Sing Sood រំពឹងថា នៅរយៈពេល២ឆ្នាំខាងមុខ បន្ទាប់ពីការខិតខំប្រឹងប្រែងជួសជុលរបស់អ្នកជំនាញ ខ្លោងទ្វារ និងកំពែងផ្នែកខាងត្បួងនៃប្រាសាទតាព្រហ្ម នឹងរឹងមាំស្រស់ស្អាតឡើងវិញ។
លោកបន្តទៀតថា ដំណាក់កាលនៃការជួសជុល គឺត្រូវធ្វើការសិក្សាពីប្លង់ ធ្វើកំណាយស្រាវជ្រាវអំពីការខូចខាត រៀបចំផ្គុំ និងជួសជុលថ្មឡើងវិញ បន្ទាប់មកធ្វើការពង្រឹងគ្រឹះ និងរៀបចំផ្គុំថ្មចូលទៅទីតាំងដើមវិញ ហើយការងារជួសជុលនេះធ្វើឡើងតាមបច្ចេកទេស Anastylosis។
អ្នកជំនាញរូបនេះ បញ្ជាក់ថា ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ បានស្រុតផ្នែកគ្រឹះ បណ្តាលឱ្យតួខ្លោងទ្វារ និងកំពូលព្រហ្មបានក្រៀកហែក និងបណ្តាលឱ្យរលុះថ្មសន្ធប់ចូលក្នុងតួខ្លោងទ្វារតែម្តង។ ករណីនេះ អាចបណ្តាលមកពីអាយុកាលសំណង់ អាកាសធាតុ ដើមឈើ និងសត្វល្អិត និងការកង្វះការថែទាំយូរអង្វែងជាដើម។
សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សរ៍ទី១២នៃគ.ស នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ បច្ចុប្បន្ននេះ ប្រាសាទនេះសម្បូរទៅដោយដើមឈើធំៗ ដែលជាចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាមិនចេះដាច់៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
APSARA National Authority starts restoring the south gate of Ta Prohm temple
In early 2023, the APSARA National Authority, in cooperation with the ASI of India, started a project to renovate the southern gate of Ta Prohm temple that collapsed due to various factors many years. This project will bring back the priceless works of Khmer ancestors and enhance the beauty of Ta Prohm too.
Mr. Sing Sood, head of the India-Cambodia Cooperation Project at Ta Prohm, said that the project to restore the southern gate of Ta Prohm began in early January 2023, and the working team doesn’t only the gate but also the 20-meter-long enclosure that fall to the ground. Mr. Sing Sood expects that in the next two years, after the efforts of experts, the south gate of Ta Prohm will be strong and beautiful again.
He added that firstly the restoration team needs to study the plan of the structure of the gate, excavate to research the damaged spots, prepare the assembly, and repair the stones. Then the team will strengthen the foundation and prepare the stones back to the original location. The restoration work is done by using the Anastylosis technique.
Mr. Sing Sood confirmed that the southern gate of the Ta Prohm temple collapsed, causing the stones to fall into the gate. This can be caused by the age of the construction, weather, trees, insects, and lack of preservation in the past.
Article: Office of Communication
Photos: Mr. Hab Kim An
Share:
Our Latest News
អាជ្ញាធរជារិអប្សរា រួមជាមួយវិស័យឯកជន ផ្តល់ចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថានដល់ពលរដ្ឋរស់នៅឃុំបាគង ស្រុកប្រាសាទបាគង -APSARA National Authority, in collaboration with the private sector, to provide stoves to residents of the Bakong commune- 23 December 2024
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស)