នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអមដំណើរឯកឧត្តម Phil Twyford រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណនៃប្រទេសញ៉ូវហ្សឺលែន ពិនិត្យមើលសមិទ្ធិផលសំខាន់ៗនៃគម្រោងសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានអនុវត្តចំនួនបីដំណាក់កាលកន្លងមកចាប់ពីចាប់ ២០០៩ ដល់ឆ្នាំ២០១៩ និងគម្រោងនាពេលអនាគត (ដំណាក់កាលទី៤) ដោយផ្តោតលើការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍នៅក្នុងតំបន់អង្គរ។ គម្រោងសហប្រតិបត្តិការទ្វេរភាគីនេះមានសារៈប្រយោជន៍ខ្លាំង សម្រាប់ជួយឱ្យការថែរក្សាប្រព័ន្ធធារាសាស្រ្តសម័យបុរាណឲ្យគង់វង់និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការក្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ និងការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពនិងធនធានមនុស្សជាដើម។
សូមរំលឹកផងដែរថា កន្លងមក ប្រទេសញ៉ូវហ្សឺលែន បានគាំទ្រអាជ្ញាធរជាតិអប្សរាអនុវត្តគម្រោងជាបន្តបន្ទាប់រួមមានបីដំណាក់កាល៖
– ដំណាក់កាលទី១ (២០០៩ – ២០១០)៖ ជាគម្រោងសាកល្បងដែលមានឈ្មោះថា “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។
– ដំណាក់កាលទី២ (២០១១ – ២០១៣)៖ គម្រោង “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។
– ដំណាក់កាលទី៣ (២០១៤ – ២០១៩)៖ គម្រោង “អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ” ដែលហៅកាត់ថា ACHA (Angkor Community Heritage and Economic Advancement)។
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។