Share Post:
កូនឈើចម្រុះសរុប៦,៧៣០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តចែកចាយដល់ព្រះសង្ឃ និងសាធារណជននានា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅដាំតាមដីទំនេរ ឬដីចម្ការតាមបណ្ដាខេត្តនានា។
កូនឈើដែលបានចែកចាយទាំងនោះរួមមាន៖
– ប្រគេនកូនឈើជូនព្រះញាណទេវោ សាំង អួយ ព្រះអនុគណស្រុកចុងកាល់ គង់នៅវត្តពុទ្ធិជោតមហាវ័ន្តតារៈបាត់ថ្កៅ ចំនួន៣,០០០ដើម ដើម្បីយកទៅដាំក្នុងពិធីធម្មយាត្រាដាំកូនឈើនៅព្រៃសង្ឃសហគមន៍ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៥០០ដើម បេង៣០០ដើម រំដួល២០០ដើម ក្ងោកធំ២០០ដើម ព្កុល៣០០ដើម ឈើទាល៥០០ដើម និងគគីរ៥០០ដើម។
– ប្រគេនកូនគ្រញូងជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៣៨០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
– ផ្តល់កូនឈើជូនតំណាងលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ចំនួន២,០០០ដើម ដើម្បីយកទៅដាំលម្អនៅតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោកតូច១,០០០ដើម ក្ងោកធំ៥០០ដើម និងឥន្ទនេល៥០០ដើម។
– ផ្តល់កូនគ្រញូងជូនលោក រ័ត្ន ភារម្យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងផ្នែកផ្សេងៗនៃអាជ្ញាធរជាតិអប្សរា ចំនួន១,១៥០ដើម ដើម្បីយកទៅដាំលម្អនៅខាងកើតប្រាសាទអង្គរវត្ត ដីបុរីវប្បធម៌ និងសណ្ឋាគារ និងនៅខាងកើតប្រាសាទប្រី។ កូនឈើទាំងនោះរួមមាន ធ្នង់៦០០ដើម ច្រេស៥០ដើម ឈើទាល២០០ដើម គគីរ១០០ដើម កកោះ៥០ដើម រំដួល១០០ដើម និងឥន្ទនេល៥០ដើម។
– ផ្តល់កូនឈើជូនលោក វង្ស គៀង ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១៥០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតស្រុកទឹកផុស នៅខេត្តកំពង់ឆ្នាំង។ កូនឈើទាំងនោះរួមមាន គ្រញូង៣០ដើម ធ្នង់៣០ដើម បេង៦០ដើម និងច្រេស៣០ដើម។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
APSARA National Authority distributed nearly 7000 mixed saplings to the public
A total of 6730 mixed saplings were distributed to the public by APSARA National Authority from 14 July 2022 to 22 July 2022. The saplings had been distributed to local authorities, monks as well as the local people.
Article and Photos: Department of Water, Forestry and Infrastructure Management
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)