Sunday, December 22, 2024
Latest:

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ក្របីរៀល-APSARA National Authority to hold a training course on heritage education for students at Krabei Riel primary school-13 May 2022

Share Post:

បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួនប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយនិងជាអនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរានិងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន។

លោកបន្តថា មេរៀនសំខាន់ៗ ត្រូវចែករំលែកដល់សិស្សានុសិស្ស នៅក្នុងតំបន់បេតិកភណ្ឌនេះ មានដូចជា៖ ការយល់ដឹងអំពីប្រវត្តិសាស្រ្តនៃចក្រភពខ្មែរ ការងារជួសជុលថែទាំប្រាង្គប្រាសាទ បរិស្ថាន ធម្មជាតិ វប្បធម៌ ការប្រើប្រាស់ដីធ្លី និងការការពារទេសភាពវប្បធម៌ និងការងារសាងសង់សំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។
លោកបន្តថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់ចំនួន៣ មានសង្កាត់នគរធំ ស្រុកប្រាសាទបាគង និងបានបន្តមកដល់សង្កាត់ក្របីរៀល។ ដោយវគ្គបណ្តុះបណ្តាលនេះ មានចំនួន៣កម្រិត កម្រិតទី១ធ្វើឡើងសម្រាប់សិស្សនៅថ្នាក់បឋមសិក្សា កម្រិតទី២ សម្រាប់សិស្សថ្នាក់អនុវិទ្យាល័យ និងកម្រិតទី៣ សម្រាប់សិស្សថ្នាក់វិទ្យាល័យ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានរយៈពេល៦ខែ ។

លោកផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានបង្ហាញការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំង ចំពោះវគ្គបណ្តុះបណ្តាលស្តីពីបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងសាលារៀលរបស់លោក ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យសិស្សបានយល់ដឹង និងសិក្សាស្វែងយល់ អំពីផ្នែកបុរាណវិទ្យា ដោយសារខេត្តសៀមរាបជាអតីតរាជធានីពីបុរាណមានប្រាង្គប្រាសាទនិងបុរាណវត្ថុជាច្រើនដែលត្រូវថែរក្សានិងការពារ។

សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោកហ៊ុ រិទ្ធី

APSARA National Authority to hold a training course on heritage education for students at Krabei Riel primary school

After missing out on the past two years due to the Covid-19 pandemic, on 12 May 2022, the Angkor Training Center of APSARA National Authority, in cooperation with local authorities, organizes a training course on heritage education for 200 students at Krabei Riel primary school and secondary school in Sangkat Krabei Riel, Siem Reap City.

Mr. Im Sokrithy, Archaeologist and Director of the Department of Conservation of Monuments and Preventive Archaeology , said the training is very important for those living in the heritage area. Especially for the young generation to understand the value of cultural heritage as well as to love and participate in heritage protection. They also can understand the duties of the APSARA National Authority.

He added that the main lessons to be shared with students in this heritage area include: understanding the history of the Khmer Empire, restoration work, maintenance of temples, natural environment, culture, land use, protection of cultural landscapes, and construction work in the Angkor site.
Mr. Sokrithy continued that so far, the APSARA National Authority has provided training on heritage education to students in three areas: Sangkat Nokor Thom, Prasat Bakong district, and Sangkat Krabei Riel. There are three levels of training, the first level for primary school students, the second level for secondary students, and the third level for high school students, each lasting six months.

Mr. Poy Saro, Principal of Krabei Riel primary school, welcomes and supports this training course because it is the foundation for the students to understand and learn about archeology because Siem Reap is The ancient capital and has many temples and archeological sites that need to be preserved and protected.

It should be noted that the training course has been conducted for students living in heritage areas in Oddar Meanchey, Banteay Meanchey, Siem Reap, Preah Vihear, and Kampong Thom since 2007.

Article: Department of Communication
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn