ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃអាយស៊ីស៊ី-អង្គរ បន្តចុះពិនិត្យតាមការដ្ឋានជួសជុល មួយចំនួនទៀត ក្នុងរមណីយដ្ឋានអង្គរ-CC-Angkor’s Adhoc expert team continues to inspect some restoration sites in Angkor Archaeological Park-19 Mar 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យតាមការដ្ឋានមួយចំនួនរួមមាន៖ ប្រាសាទបន្ទាយស្រី ព្រះលានជល់ដំរី និងប្រាសាទចម (ព្រះពិធូ) ។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ មានរយៈពេល៤ថ្ងៃហើយ ដោយចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា ដែលអ្នកជំនាញការអាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះពិនិត្យ នៅតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ មុនឈានចូលកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២២ខាងមុខ៕

អត្ថបទ៖នាយដ្ឋានផ្សព្វផ្សាយ

រូបភាព: លោក ហ៊ុំ រិទ្ធី

—-

On 19 March 2022, the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) and the working team of the APSARA National Authority continue to inspect other restoration sites, including Banteay Srei, the Elephants Terrace, and Chorm temple inside the Preah Pithu Group.

It should be noted that it has been 4 days, starting from 16 March, when ICC-Angkor experts have inspected some working sites in the Angkor Archaeological Park before the 35th Technical session and the 28th Plenary session of the ICC-Angkor on 24-25, March 2022.

Article: Department of Communication

Photos: Hum Rithy

19 March 2022

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn