Tuesday, November 10, 2026
Latest:

ភាព​អស្ចារ្យ​នៃ «ស្លែ» ដុះ​នៅ​លើ​ថ្ម​ប្រាសាទ​បុរាណ​ ​ធ្វើ​ឱ្យ​រូប​ចម្លាក់​ថ្មហាក់​ដូច​មាន​ជីវិត​​-The Marvel of Moss-Covered Stones at Ancient Temples -17 September 2026

Share Post:

ក្នុង​​​រដូវ​វស្សា​ដែល​មាន «ស្លែ» ដុះ​នៅ​លើ​ថ្ម​​នៃ​ប្រាសាទ​បុរាណ​នានា ​បង្កើត​​ឱ្យ​ឃើញ​ពណ៌​បៃតង​ ហាក់​បី​​ដូច​ជា​ត្បូង​មក៌ត​ បាន​ធ្វើ​ឱ្យ​សម្រស់​របស់​ប្រាសាទ​ស្អាត​ប្លែក​ម្យ៉ាង​​ ក្នុង​ការ​ទាក់​ទាញ​អារម្មណ៍​និង​ភ្នែក​អ្នក​ទេសចរ ​ដ៏​គួរ​ឱ្យ​ចាប់​ចិត្ត​​មួយ​ផ្នែក​​។

ជា​រៀង​រាល់​ថ្ងៃ​ មាន​អ្នក​ទេសចរ​ខ្លះ ​បាន​ចាប់​អារម្មណ៍​ និងចំណាយ​ពេល​​​ទៅ​ទស្សនា​​រូប​ចម្លាក់​​​មួយ​ចំនួន ដែល​ស្លែ​បាន​​ដុះ​រុំជិត​ ​បង្កើត​ឱ្យ​មាន​ពណ៌​បៃតង​ ដោយ​ពួក​គេ​បាន​ថត​រូប​ភាព​​យ៉ាង​ច្រើន​​ទុក​ជា​អនុស្សាវរីយ៍​​។
«ស្លែ» ដែល​ដុះ​រុំ​លើ​ផ្ទាំង​ថ្មប្រាសាទ​បុរាណ ​មិន​ត្រឹម​តែ​បង្កើត​ជា​ទស្សនីយភាព​ថ្មី ​ឱ្យ​មាន​ការ​ទាក់​ទាញ និង​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ទេ ​គឺ​វា​ថែម​ទាំង​មាន​ប្រយោជន៍​ជាច្រើនផង​ដែរ។​​​​​​​

អ្ន​កជំនាញ​ផ្នែក​អភិរក្ស​ថ្ម​​​បុរាណ​ បាន​​ពន្យល់​ថា​ ស្លែ​ធម្មជាតិ​ ​ដុះនៅ​លើ​ថ្ម​ប្រាសាទ​បុរាណ​​ ​គឺ​​ជា​ប្រភព​នៃ​​ភាព​អស្ចារ្យ ​និង​​​ការពារ​ពីកម្តៅ និងជួយបន្សុទ្ធខ្យល់ក្នុងអាកាស។
ហើយបច្ចុប្បន្ននេះ ក្រុងធំៗលើពិភពលោកកំពុងបណ្ដុះស្លែដាក់ឱ្យជួយបរិស្ថានក្នុងក្រុង។ តែយើងមានសំណាង ដែលវាបានដុះរស់នៅលើថ្ម មិនថា ខែវស្សា ឬប្រាំង បើទោះរដូវប្រាំង ក៏វានៅតែដើរតួនាទីជាស្រទាប់កាត់បន្ថយកម្តៅមកលើថ្មដែរ។

សូមភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាស្លែ​ពណ៌​បៃតង​ខ្ចី ​ដុះនៅ​លើ​ថ្ម​កំពុង​ជួយ​ឱ្យ​រមណីយដ្ឋាន​អង្គរ ​ដែល​សម្បូរដោយ​​ប្រាសាទ​បុរាណ​មាន​ភាព​ទាក់​ទាញ ​បង្កើត​ជា​​ទេសភាព​​ស្រស់​បំព្រង ​និង​មាន​ភាព​រស់​រវើក​ក្នុង​រដូវ​ភ្លៀង​នេះ​៕

អត្ថបទ៖ ឆាយ ផាន់នី
រូបរភាព៖ ស៊ិន ប្រណី

The moss growing naturally on the stones of ancient temples creates a remarkable sight, making the intricate stone carvings appear almost lifelike.

During the rainy season, moss blankets the surfaces of the ancient temple stones in vibrant shades of green, resembling emeralds and adding a unique beauty to the ancient structures. This lush transformation captivates the eyes and hearts of visitors, offering them a memorable experience at the Angkor Archaeological Park.

Every day, tourists are drawn to the moss-covered carvings, taking time to admire the fresh green scenery and capture photographs as keepsakes. Beyond its aesthetic appeal, the natural moss growing on the stone surfaces also plays an important role in the surrounding environment.

According to experts in ancient stone conservation, naturally occurring moss can help protect stone surfaces from heat and contribute to air purification. While moss is now being cultivated in some major cities around the world as part of efforts to improve urban environments, visitors to Angkor can appreciate the unique experience of seeing it growing naturally on the ancient temple stones.

The moss thrives during both the rainy and dry seasons, forming a natural layer over the stone surfaces that can help reduce heat absorption, particularly during the dry season.

Visitors are warmly welcomed to explore the ancient temples and admire the delicate light-green moss growing naturally across their stone surfaces. Together with the temples and surrounding vegetation, the moss enhances the beauty of the Angkor Archaeological Park, creating a vibrant and picturesque landscape during the rainy season.

Article by Chhay Phanny
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn