រសៀលថ្ងៃទី១៧ កក្កដា ឆ្នាំ ២០២៦ នៅសាលសន្និសីទអង្គរ ទីស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំប្រគល់នូវវិញ្ញាបនបត្រជូនចំពោះសិក្ខាកាមចំនួន៧៤រូប ក្នុងកម្មវិធីបិទវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ ក្រោមអធិបតីភាពឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
ដំណើរការរយៈពេល៥ថ្ងៃនៃ វគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរជំនាន់ទី២នេះ បានផ្ដោតសំខាន់ទៅលើការផ្ដល់ព័ត៌មាន ទាក់ទងទៅនឹងប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរ ការសិក្សាកំណាយស្រាវជ្រាវ ការផ្ដល់នូវសេវាកម្មទេសចរណ៍ និងការធ្វើបច្ចុប្បន្នភាពនៃគម្រោងផែនការទេសចរណ៍ ក្នុងគោលបំណងអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពដល់មគ្គុទេ្ទសក៍ទេសចរណ៍ដែលជាសិក្ខាកាមឱ្យកាន់តែប្រសើរ។
អត្ថបទ៖ សេងលី សុីលីយ៉ា
រូបភាព៖ ហាប់ គឹមអាន
On the afternoon of July 17, 2026, at the Angkor Conference Hall of the APSARA National Authority Headquarters, the APSARA National Authority held the closing ceremony for the Second Special Training Course for Siem Reap-Angkor Tour Guides, awarding certificates to 74 participants. The ceremony was presided over by H.E. Mr. Kim Sothin, Deputy Director General of the APSARA National Authority, Mr. Ngov Sengkak, Deputy Governor of Siem Reap Province and Mr. Choub Ratana, Director of the Tourism Vocational Training Department.
The five-day training course was designed to enhance the knowledge and professional skills of tour guide trainees. The curriculum covered the history of Khmer civilization, archaeological excavation studies, tourism service standards, and updates on tourism development planning projects, with the aim of strengthening participants’ capacity to provide high-quality guiding services in the Siem Reap-Angkor region.
Article by: Sengly Siliya
Photos by: Hap Kim An
Translation by: Net Phirun




