Monday, August 17, 2026
Latest:

សកល​វិទ្យាល័យ​Kanazawa​ ជប៉ុន ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្រាវ​ជ្រាវ​ស្ដីពី​ឥទ្ធិពល​សារធាតុ​ពុល​​ ដែលបង្ក​ការ​​ប៉ះពាល់​សុខភាព​មនុស្ស​ ​និង​សត្វ​ -Kanazawa University and APSARA National Authority Hold Seminar on the Influence of Pollutants on Human and Animal Health-​ 10 March 2026

Share Post:

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ
​Kanazawa ​ប្រទេស​ជប៉ុន ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្រាវជ្រាវ​ស្ដីពី​ ឥទ្ធិពល​សារធាតុ​ពុល​​ ដែល​បង្ក​ការ​ប៉ះពាល់​សុខភាព​មនុស្ស ​និង​សត្វ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងចែករំលែកចំណេះដឹងពីការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវ គឺលោកសាស្រ្តាចារ្យ Yoichiro ​KITANI ​អ្នក​ជំនាញ​នៃ​មន្ទីរ​ពិសោធន៍ ​និង​លោក​សាស្ត្រាចារ្យ​ Toshio​ ​Sekiguchi​ ផ្នែក​សិក្សា​បរិស្ថាន នៃសាកលវិទ្យាល័យ Kanazawa ស្តី​ពី​​សារធាតុ​ពុល​ជា​ច្រើន​ប្រភេទ ​​ដែល​កើត​ចេញ​ពី​​កប៉ាល់​ទឹក​​ ពី​ផ្សែង​​បង្ហុយទៅ​​​ក្នុង​​អាកាស​ ​ពី​ការ​កំពប់​ប្រេង​ និង​​កាក​សំណល់​នានា​ចូល​ទៅ​ក្នុង​ទឹក ​​ហើយ​​អាច​បង្ក​ឱ្យ​កើត​ទៅ​ជា​អាស៊ីដ ​និង​សារធាតុពុល ព្រមទាំង​អាច​​បង្ក​ទៅ​​ជា​​ជំងឺមហារីក​ជាដើម​។​​ លទ្ធផលនៃការស្រាវជ្រាវនេះ ក៏ជាចំណេះដឹងសំខាន់សម្រាប់មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ស្របពេលដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់​លើការបំពុលបរិស្ថាន៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី, រដ្ឋ ផល្លីន

On March 5, 2026, the APSARA National Authority, in collaboration with Kanazawa University of Japan, organized a seminar on the Influence of Pollutants on Human and Animal Health.

The seminar aimed to share knowledge from the research conducted by the research team, including Professor Yoichiro Kitani, an expert at the laboratory, and Professor Toshio Sekiguchi from the Department of Environmental Studies at Kanazawa University. The presentation focused on various types of toxic substances originating from ships, including smoke emissions released into the air, oil spills, and waste discharged into water sources. These pollutants can lead to environmental problems such as acidification and the spread of toxic substances that may cause serious health issues, including cancer.

The research findings provide valuable knowledge for officials and staff of the APSARA National Authority, especially as APSARA continues to pay close attention to environmental pollution and its potential impacts on both humans and animals.

Article by: Neang Samnang
Photos by: Sin Broney and Rath Phallin
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn