Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ”-​APSARA National Authority Organizes Internal Workshop on the Implementation of the Environmental Management System for Angkor -​ 12 November 2025

Share Post:

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលសន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា មានរៀបចំបើកសិក្ខាសាលាផ្ទៃក្នុងស្ដីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ” ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ព្រមទាំងសិក្ខាកាម ដែលជាមន្ត្រី -បុគ្គលិកមកពីគ្រប់នាយកដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណប្រមាណ១០០នាក់។

សិក្ខាសាលា ដែលរៀបចំឡើងដោយអង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរានេះ ក្នុងគោលបំណងដើម្បី៖ ផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បញ្ជ្រាបការយល់ដឹងពីសកម្មភាពគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាននីមួយៗ ព្រមទាំងលទ្ធភាពក្នុងការចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ៕

អត្ថបទ៖ យី​សុថា
រូបភាព៖ ភោគ ជា

On the morning of November 12, 2025, at the Angkor Conference Hall of the APSARA National Authority Headquarters, an internal workshop on the implementation of the Environmental Management System for Angkor was convened under the chairmanship of H.E. Mr. Sok Leakena, representing H.E. Dr. Hang Peou, Director General of the APSARA National Authority and Director of the Angkor Environmental Management Unit. The workshop was attended by approximately 100 officials and staff members from all departments under the APSARA National Authority.

Organized by the Angkor Environmental Management Unit, the workshop aimed to disseminate knowledge and provide guidance on the use of the Angkor Environmental Management System Handbook, to enhance understanding of environmental management activities within each department, and to strengthen the capacity of staff to contribute to environmental protection efforts in the Angkor site.

Article by Yi Sotha
Photos by Phouk Chea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn