Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី៖ ការតម្រង់ទិសជូនបុគ្គលិកថ្មី ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០២៥ -APSARA National Authority Organizes Seminar on Orientation for New Employees-​ 29 October 2025

Share Post:

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលិកថ្មីដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០២៥នេះ បានចូលរួមសិក្ខាសាលាស្តីពី៖ ការតម្រង់ទិសជូនបុគ្គលិកថ្មី ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យបុគ្គលិក និងភ្នាក់ងារដែលទើបចូលបម្រើការងារថ្មី បានយល់ដឹងពីតួនាទី ការងារគ្រប់គ្រងឧទ្យានអង្គរ ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព ការងារសណ្តាប់ធ្នាប់ អំពីអរិយធម៌អង្គរ និងជាពិសេសអាចយកទៅ អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនអង្គភាព៕
រូបភាព៖លោក សឿន ប៊ុនស៊រ

On the morning of October 28, 2025, the APSARA National Authority organized a seminar titled “Orientation for New Employees Who Joined the APSARA National Authority in 2025.” The event was held under the chairmanship of H.E. Mr. Sok Leakhena, representing H.E. Dr. Hang Peou, Director-General of the APSARA National Authority and Head of the Environmental Management System–Angkor.

The seminar aimed to provide newly recruited employees and agents with a deeper understanding of their roles and responsibilities, including the management of Angkor Park, sustainable tourism development, public order, and the rich heritage of Angkor civilization. It also sought to help them perform their daily duties more effectively in contributing to the mission of the organization.

Photos by Soeun Bunsor
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn