នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាទីក្រុង Samarkand ប្រទេស Uzbekistan លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ ក្រោមការដឹកនាំរបស់លោកជំទាវ Simona-Mirela Misculescu ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសរូម៉ានីប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤២ និង ឯកឧត្តម Khondker M. Talha ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសបង់ក្លាដេសប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤៣ និងលោកជំទាវ Audrey Azoulay អគ្គនាយិការនៃអង្គការយូណេស្កូ។ កិច្ចប្រជុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូនាពេលនេះមានការចូលរួមពីគណ:ប្រតិភូនៃបណ្តាប្រទេសជាសមាជិកចំនួន១៩៤ប្រទេស ចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕
On the morning of October 30, 2025, in Samarkand, Uzbekistan, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, led the Cambodian delegation to attend the official opening ceremony of UNESCO’s 43rd Session of the General Conference.
The ceremony was presided over by H.E. Simona-Mirela Misculescu, Ambassador and Permanent Representative of Romania to UNESCO, President of the 42nd Session of the General Conference; H.E. Khondker M. Talha, Ambassador and Permanent Representative of Bangladesh to UNESCO, President of the 43rd Session; and H.E. Audrey Azoulay, Director-General of UNESCO.
The 43rd Session of the General Conference gathers delegates from 194 Member States and takes place from October 30 to November 13, 2025.




