Tuesday, October 28, 2025

អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យការងារគម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង -APSARA National Authority Director-General Leads Meeting and Inspects Work on the Royal Palace Restoration and Conservation Project-​ 24 October 2025

Share Post:

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ (China-Cambodia Government Team for Safeguarding Angkor) ជាមួយលោក លោក Li XiangDong អគ្គនាយករងនៃស្ថាប័នបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage) ដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ។

បន្ទាប់មក ឯកឧត្តមអគ្គនាយក ក៏បានអញ្ជើញចុះពិនិត្យការងារកំពុងអនុវត្តនៅការដ្ឋានដោយផ្ទាល់ និងផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារ ដើម្បីឱ្យការងានេះ ដំណើរការដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់៕

On October 24, 2025, H.E. Dr. Hang Peou, Director-General of the APSARA National Authority, led a meeting of the China-Cambodia Government Team for Safeguarding Angkor with Mr. Li Xiangdong, Deputy Director-General of the China Academy of Cultural Heritage, to discuss and review the progress of the Royal Palace Restoration and Conservation Project in the former capital of Angkor Thom.

Following the meeting, H.E. Dr. Hang Peou visited the restoration site to inspect the ongoing work and provided further guidance and recommendations to the technical team to ensure that the project continues smoothly and efficiently.

Share:

Facebook
Twitter
Pinterest
LinkedIn