Wednesday, October 29, 2025
Latest:

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) -APSARA National Authority Meets with Delegation from Turkish Cooperation and Coordination Agency (TİKA)-​ 03 October 2025

Share Post:

នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) ដឹកនាំដោយលោក Burak Saritarla អ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ប្រទេសឡាវ វៀតណាម និងកម្ពុជា ។
ក្នុងជំនូបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងការរួមចំណែកដល់ផលប្រយោជន៍ទៅវិញទៅមក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋទួរគី៕
រូបភាព៖លោក រដ្ឋ ផល្លីន

On the afternoon of October 3, 2025, H.E. Mr. Long Kosal, Deputy Director General and High Representative of H.E. Dr. Hang Peou, Director General of the APSARA National Authority, together with colleagues, received a delegation from the Turkish Cooperation and Coordination Agency (TİKA), led by Mr. Burak Saritarla, Regional Coordinator for Lao PDR, Viet Nam, and Cambodia.

The meeting provided an opportunity for both sides to exchange views on potential areas of cooperation of mutual interest, aimed at further enhancing the friendly relations and partnership between the Kingdom of Cambodia and the Republic of Türkiye.

Photos by Rath Phallin
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn