នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុង ស្ដីពីដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីថែរក្សាតំបន់អង្គរ សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស នៅស្នាក់ការកណ្ដាលអាជ្ញាធរជាតិអប្សរា។
ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ថ្លែងថា នេះជាលើកទី៣ហើយ សម្រាប់ឆ្នាំ២០២៥ ដែលអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានបានរៀបចំសិក្ខាសាលានេះឡើង ដែលមួយឆ្នាំមានចំនួន៤ដង។ ឯកឧត្តមបញ្ជាក់ថា សិក្ខាសាលានេះមានសារសំខាន់ណាស់ ដែលមន្រ្តី បុគ្គលិក និងភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរាដែលធ្វើការជាប់ជាប្រចាំនៅក្នុង តំបន់រមណីយដ្ឋានអង្គរត្រូវយល់ដឹងពីការងារផ្សេងៗ ពិសេសផ្នែកបរិស្ថានដើម្បីរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្សឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះដែរ ក៏មានការធ្វើបទបង្ហាញពីតំណាងនាយកដ្ឋានចំនួនពីរចូលរួម មាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងនាយកដ្ឋានសណ្ដាប់ធ្នាប់។ សិក្ខាសាលានេះមានការចូលរួមពីមន្រ្តី បុគ្គលិក និងភ្នាក់ងារទេសចរណ៍ និងសណ្ដាប់ធ្នាប់ សរុបជិត១០០នាក់៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា
On the morning of August 21, 2025, the Environmental Management System Unit of the APSARA National Authority held an internal workshop on the implementation of the environmental management system to help preserve the Angkor area, its cultural properties, the environment, and human society. The workshop took place at the APSARA National Authority headquarters.
H.E. Mr. Sok Leakena, representative of the Angkor Environmental Management System Unit, stated that this is the third workshop organized in 2025, with a total of four workshops scheduled each year. He emphasized that such workshops are crucial for APSARA National Authority officials, staff, and agents working regularly at the Angkor site, as they provide a better understanding of environmental tasks and responsibilities. This knowledge, he noted, enables participants to contribute more effectively to the preservation of cultural heritage, the environment, and community well-being.
The workshop also featured presentations from representatives of two departments: the Department of Tourism Development and Culture, and the Department of Public Order. Nearly 100 officials, staff, and agents from the fields of tourism and public order attended the session.
Article by Neang Samnang
Photos by Phouk Chea
Translation by Net Phirun