Sunday, August 24, 2025
Latest:

សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត -Lolei Primary School Students Visit Angkor Wat-​ 21 August 2025

Share Post:

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សាវត្តលលៃ បានធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អស់រយៈពេលជាច្រើនខែមក អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ។ សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត ដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមលក្ខណៈវិទ្យាសាស្ត្រ ដែលបានបង្ហាញនៅតាមប្រាង្គប្រាសាទជាក់ស្តែង និងឱ្យកុមារសិក្សាអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា មរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ស៊ិន ប្រណី

On August 21, 2025, students from grades 5 and 6 of Lolei Primary School participated in a study tour to Angkor Wat.

The visit was organized as part of their heritage education program, following several months of classroom learning about the history and value of cultural heritage. During the trip, the students also learned about the preservation and conservation of artifacts uncovered through archaeological excavations. The program aims to inspire young learners to value their cultural legacy and to encourage them to become future custodians of Cambodia’s heritage.

Article by the Office of Communication
Photos by Sin Broney
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn