Sunday, August 24, 2025
Latest:

កូនឈើចម្រុះចំនួន៥,៧៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -5,730 saplings distributed by the APSARA National Authority-​ 21 August 2025

Share Post:

ប្រគេនកូនឈើចម្រុះជូនព្រះរតនសត្ថា បណ្ឌិត សែម សុវាសនា ព្រះវិន័យធរអនុគណស្រុកស្រីសន្ធរ និងជាព្រះចៅអធិការវត្តផ្ទះកណ្តាល ចំនួន១,០០០ដើម ដើម្បីយកទៅដាំលម្អតាមផ្លូវ និងនៅបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ចាម ស្ថិតក្នុងភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ធ្នង់២៥០ដើម គ្រញូង២០០ដើម បេង២០០ដើម ក្ងោក១០០ដើម ចារ៥០ដើម និងរាំងទឹក២០០ដើម។

ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឈឿន ឆិត គង់នៅវត្តគោកប៉ាទ្រី ក្រុងសៀមរាប ចំនួន១,២០០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណវត្តអារាម ក្នុងឃុំព្រៃជ្រូក ឃុំយាង ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៤៥០ដើម ដើមយាងឬឈើទាល៥៥០ដើម និងកកោះ២០០ដើម។

ផ្តល់កូនឈើចម្រុះជូនលោក នាគ ហុងយី តំណាងអង្គភាពវរសេនាតូចរថក្រោះលេខ៦ T.R4 ចំនួន៥០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណទីបញ្ជាការដ្ឋាន ស្ថិតនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម គ្រញូង១០០ដើម បេង១០០ដើម ច្រេស១០០ដើម ក្ងោកតូច៥០ដើម និងជើងគោ៥០ដើម។

ផ្តល់កូនឈើចម្រុះជូនលោក ចាន់ រដ្ឋា និងលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ២៥០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន នៅបរិវេណសាលារៀន និងវត្តអារាម ក្នុងក្រុងសៀមរាប ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៨០ដើម ច្រេស៧០ដើម ធ្នង់៥០ដើម បេង៥០ដើម។

ផ្តល់កូនឈើចម្រុះជូនលោក អុី ណុល តំណាងរដ្ឋបាលក្រុងរុនតាឯកតេជោសែន និងលោក សាត ស៊ីន តំណាងរដ្ឋបាលឃុំបាគង ចំនួន៧០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណស្នាក់ការក្រុងរុនតាឯកតេជោសែន និងឃុំបាគង ស្រុកប្រាសាទបាគង  ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៣០០ដើម គ្រញូង១៥០ដើម បេង១០០ដើម ច្រេស១៥០ដើម។

ផ្តល់កូនឈើចម្រុះ ចំនួន៧៨០ដើម ដើម្បីយកទៅដាំនៅតាមផ្លូវពីខ្លោងទ្វារទន្លេអុំដល់ប្រាសាទបាយ័ន បរិវេណស្នាក់ការគ្រឿងចក្រ ចំណតខ្លោងទ្វារជ័យ និងនៅតាមផ្លូវពីខ្លោងទ្វារដីឆ្នាំងដល់ខាងជើងប្រាសាទព្រះខ័ននៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ស្រឡៅ២៣០ដើម ធ្នង់២៥០ដើម ច្រេស៥០ដើម ចាមរី១០០ដើម និងក្ងោក១៥០ដើម។

ផ្តល់កូនឈើចម្រុះជូនតំណាងភូមិចៅហ្វា ចំនួន២០០ដើម ដើម្បីយកទៅដាំនៅតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក) នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម ច្រេស៥០ដើម ក្ងោក២៥ដើម និងរំដួល២៥ដើម។

ផ្តល់កូនឈើចម្រុះជូនលោក ស៊ិន អឺណាបុត្រ តំណាងខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ និងលោក យឹម សុីវ៉ន តំណាងសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង ចំនួន១,១០០ដើម ដើម្បីយកទៅដាំនៅបរិវេណព្រៃសហគមន៍ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងដាំអមតាមផ្លូវបេតុងក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ដើមយាង២០០ដើម ផ្តៀក២០០ដើម និងក្ងោក៥០០ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

The APSARA National Authority distributed a total of 5,730 saplings from August 01 to 20, 2025. The saplings were given to local authorities, monks, private companies, and residents.
These efforts aimed to promote tree planting and protect the environment across different regions in Cambodia.

Article and Photos by the Department of Water, Forestry and Infrastructure Management
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn