ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។
លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប១០សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ។
បើតាមការបញ្ជាក់ពីលោក សយ សុភារិន្ទ មូលហេតុដែលនាំឱ្យជើងសសរពុកផុយ ដោយសារកត្តាធម្មជាតិ លាមកនិងទឹកនោមប្រចៀវ។ យូរៗទៅធ្វើឱ្យសារធាតុទាំងនោះទៅស៊ីថ្ម។ល។
គម្រោងអភិរក្ស និងជួសជុលសសរនៅរួតបាកានអង្គរវត្ត បានចាប់ផ្តើមនៅខែក្នុងកុម្ភៈ ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជួសជុលបានចំនួន៩សសរ ក្នុងចំណោម១០សសរ ដែលគិតជាទំហំការងារ បានប្រហែល៨០ភាគរយហើយ៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា, យី សុថា
The APSARA National Authority is actively engaged in the restoration of the pillars at Bakan Tower, Angkor Wat, addressing concerns of decay affecting these historical structures. The restoration team, part of the Department of Conservation of Monuments and Preventive Archaeology, has identified that all ten pillars require significant attention due to deterioration.
Mr. Soy Sophearin, a Technical Officer for Stone Conservation, highlighted that the decay is attributed to both natural elements and bat urine, which have gradually eroded the stone over time.
The restoration project commenced in February 2025, and progress has been notable, with nine out of the ten pillars successfully restored, marking approximately 80 percent completion of the project.
Article by Neang Samnang
Photos by Phouk Chea/Yi Sotha
Translation by Net Phirun