ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបឋមសិក្សាចំនួន៣ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាគោកគ្រើល ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានរៀបចំកម្មវិធីបណ្ដុះគំនិតកុមារចេះថែរក្សាបរិស្ថានក្នុងតំបន់អង្គរ ដល់សិស្សានុសិស្សថ្នាក់ទី៤ដល់ទី៦ សរុបចំនួន៣៨៣នាក់។
កម្មវិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា លោក Satoru Kishino តំណាងស្ថាប័នធានាគុណភាពជប៉ុនJQA លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡា និងនាយិការសាលាបឋមសិក្សាដូនឪ ព្រមទាំងលោកគ្រូអ្នកគ្រូ។
កម្មវិធីបណ្ដុះគំនិតកុមារចេះថែរក្សាបរិស្ថានក្នុងតំបន់អង្គរ ដើម្បីឱ្យកុមារយល់ដឹង និងចេះស្រឡាញ់ថែរក្សា ការពារសម្បត្តិវប្បធម៌ និងធម្មជាតិនៃអង្គរ ក្នុងន័យការចូលរួមថែរក្សា និងការពារតំបន់ប្រាសាទអង្គរ ដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាពរវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា និងលោក ស៊ិន ប្រណី
On May 29, 2025, the Angkor Environmental Management System Unit of the APSARA National Authority conducted an environmental awareness training program aimed at children in the Angkor site. This initiative was carried out in collaboration with three primary schools: Daun Ov Primary School, Trapaing Svay Primary School, and Kok Kreul Primary School, all located in Angkor Thom District, Siem Reap Province. A total of 383 students from grades 4 to 6 participated in this important event.
The program was presided over by H.E. Mr. Sok Leakhena, representing H.E. Dr. Hang Peou, Director General of the APSARA National Authority. The event also saw the participation of officials and staff from the authority, Satoru Kishino from the Japan Quality Assurance Organization (JQA), Mr. Ly Bunna, Director of the Department of Education, Youth and Sports, along with the principal of Daun Ov Primary School and various teachers.
The focus of the training was to instill a sense of environmental stewardship among the children, helping them understand the importance of caring for and protecting both the cultural and natural heritage of Angkor. The program aimed to foster a sense of responsibility in the children, encouraging them to actively participate in maintaining a clean environment and contributing to a healthy society that respects both cultural heritage and community well-being.
Article by Chhay Phanny
Photos by Phouk Chea and Sin Broney
Translation by Net Phirun