នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានការចាក់បញ្ចាំងភាពយន្តចល័តចិន និងកម្ពុជា នៅអតីតទីតាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ខាងមុខឆៀងខាងត្បូងប្រាសាទអង្គរវត្ត ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ ចិន និងកម្ពុជា។