នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានការចាក់បញ្ចាំងភាពយន្តចល័តចិន និងកម្ពុជា នៅអតីតទីតាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ខាងមុខឆៀងខាងត្បូងប្រាសាទអង្គរវត្ត ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ ចិន និងកម្ពុជា។
នេះគឺជាលើកទី១០នៃការចាក់បញ្ចាំងភាពយន្តចល័តចិន និងកម្ពុជា ដែលសហការរៀបចំជារៀងរាល់ឆ្នាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលជាសមិទ្ធផលជាផ្លែផ្កាខាងវិស័យការផ្លាស់ប្តូរកម្ពុជា ជាមួយនិងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍វប្បធម៌នៃប្រទេសទាំងពីរ៕
រូបភាព: លោក រដ្ឋ ផល្លីន
The China-Cambodia mobile film screening on April 18, 2025, marks a significant cultural event aimed at enhancing tourism and fostering cultural exchanges between China and Cambodia. Held in front of the iconic Angkor Wat, this screening is particularly noteworthy as it represents the 10th iteration of this collaborative initiative.
Organized jointly by Cambodia’s Ministry of Culture and Fine Arts and China Media Group (CMG), the event underscores the ongoing partnership and cultural dialogue between the two nations. Such initiatives not only promote cinematic arts but also strengthen ties through shared cultural experiences.
Photos by Rath Phallin
Translation by Net Phirun