Saturday, April 19, 2025
Latest:

ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនជាស្រេច ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត APSARA National Authority’s Public Order Agent fully prepared for the upcoming Angkor Sangkranta event-​ 13 April 2025

Share Post:

ក្រុមការងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនជាស្រេច និងពង្រឹងបន្ថែមទៀត ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈ ការចតយានជំនិះ ព្រមទាំងការលក់ដូររបស់បងប្អូនអាជីវករ ធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនិងរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

លោក ណន តូនី ប្រធានគ្រប់គ្រងរួមភ្នាក់ងារសណ្តាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ បានឱ្យដឹងថា ជាធម្មតាអាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានក្រុមការងារប្រចាំការតាមគោលដៅសំខាន់ៗមួយចំនួន នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវឬតាមទីតាំងចំណតនីមួយៗរួចទៅហើយ។ ប៉ុន្តែក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃនេះ អាជ្ញាធរជាតិអប្សរាកាន់តែពង្រឹងបន្ថែម រួមទាំងបន្ថែមកម្លាំងផង ដើម្បីសម្រួលការធ្វើចរាចរណ៍ បញ្ចៀសការកកស្ទះ ការលក់ដូរ និងតាមទីតាំងចំណតនានា សម្រាប់ទេសចរដ៏ច្រើនកុះករដែលគ្រោងមកកម្សាន្តរមណីយដ្ឋានអង្គរ។ ជាពិសេសទីតាំងប្រារព្ធពិធីសំខាន់ គឺនៅខាងមុខប្រាសាទអង្គរវត្ត នៅទីនោះមានចំណតដ៏ធំមួយ សម្រាប់ចតយានជំនិះគ្រប់ប្រភេទ។

បើទោះជាយ៉ាងនេះក្តី ប្រធានគ្រប់គ្រងរួមភ្នាក់ងារសណ្តាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ សំណូមពរបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ ឬអ្នកប្រកបរបរដឹកជញ្ជូននានា សូមចូលរួមអនុវត្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ ចៀសវាងកុំចតយានជំនិះនៅតាមដងផ្លូវ ជាមូលហេតុនៃការកកស្ទះ ដោយត្រូវចូលទៅកាន់ទីតាំងចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ។ សូមបញ្ជាក់ រាល់ទីតាំងចំណតរបស់អាជ្ញាធរជាតិអប្សរា មិនមានការតម្រូវឱ្យបង់ថវិកាឡើយ៕


អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា និងលោក យី សុថា

The APSARA National Authority’s Public Order Agent is fully prepared to ensure public order during the upcoming Angkor Sangkranta event, scheduled for April 14 to 16, 2025.

Mr. Non Tony, the Head of the Public Order Agent, emphasized that the authority typically organizes teams to manage various key locations at the Angkor temples. However, for the three-day Angkor Sangkranta celebration, they are enhancing their efforts by increasing personnel to facilitate traffic flow, prevent congestion, and provide adequate parking for the expected influx of visitors. The main ceremonial site will be in front of Angkor Wat, which features a spacious parking area for all vehicle types.

Mr. Tony urges tourists, business groups, and transport operators to adhere to the guidelines set by the Public Order Agent and to refrain from parking on roadways to avoid traffic jams. Instead, they should utilize the designated parking areas established by the APSARA National Authority, which will be free of charge.

Article by Office of Communication 
Photos by Phouk Chea/ Yi Sotha 
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn