នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក អគ្គនាយករង រួមទាំងមន្រ្តី បុគ្គលិក កម្មករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ឈានចូលព.ស ២៥៦៩ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក៏បានប្រគេនបច្ច័យនិងទេយ្យវត្ថុចំពោះព្រះសង្ឃផងដែរ៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោកហាប់ គឹមអាន និងលោករដ្ឋ ផល្លីន
The APSARA National Authority recently held a blessing ceremony to celebrate happiness in conjunction with the Khmer New Year. On April 8, 2025, H.E. Dr. Hang Peou, along with Deputy Director Generals and various officials, staff, and workers of the APSARA National Authority, gathered at the authority’s headquarters for this special event.
The ceremony commenced with monks chanting mantras, creating a serene and spiritual atmosphere. Following the chanting, the leaders of the APSARA National Authority presented offerings and religious objects to the monks as a gesture of respect and gratitude.
Article by Office of Communication
Photos by Hap Kim An/Rath Phallin
Translation by Net Phirun